ភ្នំពេញ៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសជាផ្លូវការជាមួយខ្សែប្រយុទ្ធ Okereke Timothy Chimerie សម្រាប់រដូវកាល២០២០នេះ ខណៈដែលខ្សែប្រយុទ្ធនេះ ជាកីឡាករបរទេសទី៥ បន្ទាប់ពី Paul Omogba, Andreas Nieto, Paulo Victor និង Masaaki Ideguchi ។
បុរសសញ្ជាតិនីហ្សេរីយ៉ា បានប្រកបអាជីពនៅលីគកំពូលកម្ពុជាលើកដំបូងនាឆ្នាំ២០១៥ ជាមួយក្លិប មជ្ឍមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់), អាស៊ីអឺរ៉ុបយូណាយធីត នឹងក្លិបអង្គរថាយហ្គឺរ ស្របពេលដែលកីឡាករវ័យ ២៤ឆ្នាំរូបនេះ គឺជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេក្នុងក្លិបផងដែរ នារដូវកាល ២០១៩។
គួររំលឹកថា Timothy ធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គ្រូបង្វឹកបណ្តោះអាសន្នភ្នំពេញក្រោន លោក ស៊ុំ វណ្ណា អំឡុងពេលនៅដឹកនាំក្លិប ស៊ីម៉ាក់ នាឆ្នាំ២០១៥៕
អត្ថបទ៖ មៃ ចាន់បុត្រ


