ភ្នំពេញ៖ ក្លិបបាល់ទាត់ Kedah FA របស់ម៉ាឡេស៊ីនឹងចំណាយពេលមួយសប្ដាហ៍នៅកម្ពុជាដើម្បីហ្វឹកហាត់ និងប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយក្លិបនៅក្របខណ្ឌលីគកំពូលកម្ពុជា ត្រៀមរដូវកាលថ្មីនៃក្របខណ្ឌកំពូលម៉ាឡេស៊ី Malaysian Super League 2020។
ក្រុមជើងឯក Malaysia FA Cup នឹងមានការប្រកួតចំនួន ៥លើក ដោយជួបជាមួយ វិសាខា នៅថ្ងៃអង្គារ ទី០៧ ខែមករា, ណាហ្គាវើលដ៍ ថ្ងៃព្រហស្បតិ៍ ទី០៩ និង បឹងកេត ថ្ងៃសុក្រ ទី១០ មករា ដែលជំនួបទាំង៣នេះនឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិ៕
អត្ថបទ៖ មៃ ចាន់បុត្រ

