បិសាចក្រហមបានដាក់សំណើរថ្មីមួយទៀត ទៅកាន់ក្លិប Leicester City ដោយយក Lingard ថែមថវិកា ៤៥លានផោន ដូរយក Jame Maddison ។
មកទល់នឹងពេលនេះ តម្រូវការថ្មីមួយទៀតរបស់បិសាចក្រហម គឺ ខ្សែបម្រើ ក្នុងទីផ្សារដោះដូរកីឡាករ និង តំបន់ប្រយុទ្ធដ៏មុតស្រួច។
យោងតាម Sunday Mirror បានចុះថា លោក Ole នឹងបំបែកការចុះហត្ថលេខាយកខ្សែបម្រើ ខាងលើ ដោយយកកីឡាករ Lingard ថែមទឹកប្រាក់ ៤៥លានផោន ជាថ្នូរនឹងការចុះហត្ថលេខានេះ។
ខ្សែបម្រើខាងលើ បើសិនជាចុះហត្ថលេខាជាមួយទឹកដីអូត្រាហ្វតមែន នឹងអាចទទួលបានថវិកា ប្រចាំសប្តាហ៍ ១៥០ ០០០ ផោន ។
ទោះបីជាយ៉ាងនេះក្តី Maddison កំពុងរីករាយជាមួយក្រុម The Fox នារដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Brendan ៕
