ជនរងគ្រោះ២នាក់ទៀតត្រូវបានសង្គ្រោះចេញពីគំនរអគារបាក់រលំនៅរសៀលនេះ

0

ភ្នំពេញ៖ក្រុមសង្រ្គោះ៧១១បានអះអាងថាមានជនរងគ្រោះ២នាក់ទៀតត្រូវបានសង្គ្រោះចេញពីគំនរអគារបាក់រលំនៅវេលាម៉ោង២និងជាង១០នាទីរសៀលថ្ងៃទី៤ខែមករានេះខណៈសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានបន្តបញ្ជាផ្ទាល់នៅកន្លែងកើតហេតុនិងមានក្តីក្តុកក្តួលបំផុតចំពោះជនរងគ្រោះដែលមានជីវិត។

ដើម្បីជួយសម្រាលការលំបាកដល់ក្រុមគ្រួសារជនរងគ្រោះក្នុងបទ្ទវហេតុរលំអគារនៅខេត្តកែប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាប្រកាសយកថវិកាដែលទទួលបានពីសប្បុរសជនទៅចែកជូនដល់អ្នករងបួសក្នុងម្នាក់ៗ១ម៉ឺនដុល្លារនិងជាង៥ម៉ឺនដុល្លារដល់គ្រួសារសពក្នុងម្នាក់ៗ ៕