ភ្នំពេញ៖ នៅលើបណ្តាញសង្គមផ្ទាល់របស់កីឡាករ អេឡិច យូ បានបង្ហោះអំពីអារម្មណ៍របស់ខ្លួន ហើយសោកស្តាយជាខ្លាំង នៅព័ត៌មានថាចូលនិវត្តន៏ពីបាល់ទាត់ តែតាមពិតអ្នកចាំទីកូនកាត់ខ្មែរថៃនេះគ្រាន់តែសម្រាក់មួយរយៈប៉ុណ្ណោះ។
អ្នកចាំទីដែលធ្លាប់ជាជម្រើសជាតិយុវជនបារាំងបានសរសេរថា៖ “(ពាក្យថាចូលនិវត្តន៏)មានន័យថាខ្ញុំនឹងឈប់ជាន់ទីលានរៀងរហូត” “បន្ទាប់ពីការឈប់សំរាកនៃរដូវការឆ្នាំ2019 ខ្ញុំបាទពុំទាន់ធ្វើបទសម្ភាសន៏ ក៏ដូចជាចេញជាផ្លូវការ ក្នុងការប្រកាសលាឈប់ពីវិស័យបាល់ទាត់នោះទេ ។”
តែខ្ញុំពិតជាមានអារម្មណ៏សោកស្តាយ មិនអាចនឹងទទួលយកនឹងការចេញជាសារព័ត៍មានទាំងនោះ ហាក់បីដូចជាច្បាស់ការណ៏ថារូបខ្ញុំបានប្រកាសន៏ចូលនិវត្តន៏ជាផ្លូវការ សង្ឈឹមថាបងប្អូនសារព័ត៍មាន ក៏ដូចជាpageមួយចំនួនមេត្តាចុះនៅអ្វីដែរជាផ្លូវការ តម្លៃរបស់សារព័ត៏មាននឹងបាត់បង់។”
” [ចុងប៊ិចរបស់អ្នកអាចសំលាប់ក្តីស្រមៃរបស់ខ្ញុំបាត់បង់យ៉ាងលឿនបំផុត ក៏ហាក់បីដូចជាអោយរូបខ្ញុំចាកចេញដោយមិនវិលត្រលប់ចូលវិស័យបាល់ទាត់វិញទាំងមិនទាន់ដល់ពេលវេលា] សង្ឈឹមថាយល់ពីអ្វីដែរខ្ញុំចង់និយាយទៅកាន់សារព័ត៍មាន
សូមអគុណ ។”
សូមបញ្ជាក់ថា អេឡិច យូ បានមកប្រកបអាជីពជាកីឡាករនៅកម្ពុជា កំឡុងឆ្នាំ២០១៨ ដែលបានចូលរួមជាមួយក្រុម ភ្នំពេញក្រោន បាន១រដូវកាល បន្ទាប់មកក៏បានផ្លាស់មកចូលរួមជាមួយ បឹងកេត នារដូវកាល២០១៩ ៕
អត្ថបទ៖ មៃ ចាន់បុត្រ