ចិ​ន​ស​រសើ​រក​ន្លែ​ង​វេ​ច​ខ្ច​ប់​ផ្លែ​ចេ​ក​អំ​បូ​ង​ក​ម្ពុ​ជាមា​ន​ស្ត​ង់​ដា​រ​គុ​ណ​ភា​ព​ ​និង​សុ​វ​ត្ថិ​ភា​ព​ល្អ​ជា​ង​គេ​ក្នុ​ងតំ​ប​ន់​អា​ស៊ា​ន

0

​ភ្នំ​ពេ​ញ​៖​ប្រ​ទេ​ស​ចិ​ន​បា​នវា​យ​ត​ម្លៃ​​​ក​​​​​ន្លែ​ង​​​វេច​ខ្ច​ប់​ផ្លែចេ​ក​អំ​បូ​ង​ក​ម្ពុ​ជា​មា​នស្ត​ង់​ដា​រ​គុ​ណ​ភា​ព​​និ​ង​សុវ​ត្ថិ​ភា​ព​ល្អ​ជា​ង​គេ​ក្នុ​ង​តំប​ន់​អា​ស៊ា​ន​ដែ​ល​អាច​ប្រ​កួ​ត​ប្រ​ជែង​បា​ន​ជា​មួ​យ​ផលិ​ត​ផ​ល​ចេ​ក​អំ​បូ​ង​ម​ក​ពី​ប្រទេ​ស​ដៃ​ទៀ​ត​ហើ​យ​ប្រ​ជា​ជ​នចិ​ន​បា​ន​គាំ​ទ្រ​ផ​លិ​ត​ចេ​ក​នេះ​ជា​ខ្លំា​ង​។​

​នៅក្នុ​ង​ពិ​​ធី​ស​ម្ពោ​ធ​រោ​ង​ច​ក្រ​វេ​ច​ខ្ច​ប់​និ​ង​នាំចេ​ញ​ផ្លែ​ចេ​ក​ស្រ​ស់​រ​ប​ស់​ក្រុ​មហ៊ុ​នហ័ងអាញអណ្តូងមាសហ័ងអាញលំផាត់ ក្រុមហ៊ុនដូនពេញអាហ្រ្គីកូ និងក្រុមហ៊ុនប៊ិញហ្វឿកក្រចេះរ៉ាប់ប៊ឿ២ខមភេនី ទៅ​កា​ន់​ទី​ផ្សា​រ​ប្រ​ទេ​ស​ចិន​
​កា​ល​ពី​ពេ​ល​ថ្មីៗ​នេះ​លោ​ក​ ​វេ​ង​ ​សា​ខុ​នរ​ដ្ឋ​ម​ន្រ្តី​ក្រ​សួ​ង​ក​សិ​ក​ម្ម ​រុ​ក្ខា​ប្រ​មា​ញ់​ ​និ​ង​នេ​សាទ​ ​បា​ន​ណែ​នាំ​ដ​ល់​ក្រុ​ម​ហ៊ុ​ន​ផ​លិ​តចេ​ក​អំ​បូ​ង​ទៅ​កា​ន់​ទី​ផ្សា​រ​ចិ​នត្រូ​វ​តែ​រ​ក្សា​ ​គុ​ណ​ភា​ពស្ត​ង់​ដា​រ​ឲ្យ​បា​ន​ជាប់​ជា​ប្រ​ចាំ​ ​ដើ​ម្បី​ទា​ញ់យ​កា​រ​កា​រ​គាំ​ទ្រ​ពី​ប្រ​ជា​ជ​ន​ចិ​​នឲ្យ​បា​ន​កា​ន់​តែ​ ​​ច្រើ​ន​ប​ន្ថែ​ម​ទៀ​ត។​

​លោ​ក​ប​ន្ត​ថា រាជ​រ​ដ្ឋា​ភិ​បា​ល​កំ​ពុ​ង​ខិ​ត​ខំ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រតិ​ប​ត្ដិ​កា​រ​ជាមួ​យ​ដៃ​គូ​អ​ភិ​វ​ឌ្ឍ​ន៍​នា​នា​និ​ង​វិ​ស័​យឯ​ក​ជ​ន​ ​ដើ​ម្បី​គាំ​ទ្រ​លើ​កា​រ​វិ​និ​យោ​គ​គ្រ​ប់​ខ្សែ​ច្រ​វា​ក់​ត​ម្លៃ​ក​សិ​កម្ម​ចា​ប់​ពី​ចំ​ណុ​ច​ ​A​ ​ដល់​ ​Z​ ​តា​ម​រ​យៈ​កា​រ​ប​ង្កើ​ន​ផ​លិ​ត​ភា​ព​ផ​លិ​ត​ផ​ល​ ​កា​រ​វេ​ច​ខ្ច​ប់​ កា​​រ​រ​ក្សាស្តុ​ក​ទុ​ក​ ​កា​រ​កែ​ច្នៃ​ប្រ​ក​ប​ដោ​យ​គុ​ណ​ភាព​អនាម័យនិងសុវត្ថិភាព សមស្របតាមស្តង់ដារនៃទីផ្សារនាំចេញ។

ដើម្បីសម្រេចគោលដៅនេះលោករដ្ឋមន្រ្តីបានសំណូមពរបន្តរក្សាកិច្ចសហប្រតិបត្តិការឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នាជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរខេត្ត ក្នុងស្មារតីទទួល ខុសត្រូវខ្ពស់តាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ធ្វើយ៉ាងណាចូលរួមគាំទ្រនិងជំរុញបរិមាណនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឲ្យកាន់តែច្រើនថែមទៀតនាពេលអនាគត។
លោករដ្ឋមន្ត្រីបានណែនាំក្រុមហ៊ុនធ្វើយ៉ាងណាបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរជាមួយគ្រប់ភាគីពាក់ព័ន្ធជាពិសេសជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការអនុវត្តច្បាប់ និងបច្ចេកទេសសំដៅលើអនាម័យនិងភូតគាមអនាម័យធ្វើយ៉ាង ណាបង្កើនជំនឿទុកចិត្តលើគុណភាព និងសុវត្ថិភាពនៃផលិតផលពីអតិថិជនក្នុង និងក្រៅ ប្រទេស។ ព្រមជាមួយគ្នានេះ ក្រុមហ៊ុនក៏ត្រូវបង្កើនការយកចិត្តទុកដាក់លើស្ថានភាពជីវភាព និងសុខភាពរបស់បងប្អូនបុគ្គលិកកម្មករឲ្យបានល្អប្រសើរ។

ដោយឡែកចំពោះអគ្គនាយកដ្ឋានកសិកម្មត្រូវយក ចិត្តទុកដាក់ក្នុងការផ្តល់វិញ្ញាបនបត្រ SPSជូនក្រុមហ៊ុនឲ្យបានទាន់ពេលវេលា ចៀសវាងមានការយឺតយ៉ាវធ្វើឲ្យប៉ះពាល់ដល់ការនាំចេញ។

លោករដ្ឋមន្រ្តីបានចាត់ទុក ការបង្កើនការវិនិយោគក្នុងវិស័យកសិកម្ម ជាពិសេសលើការកែច្នៃវេចខ្ចប់
កសិផលថែមទៀត ដើម្បីរួមគ្នាកាត់បន្ថយការនាំចេញវត្ថុធាតុដើមដែលនេះជាកត្តាមួយដ៏សំខាន់ក្នុងការ
បង្កើនតម្លៃ បន្ថែម បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅ។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនចំនួន ៩ហើយ ដែលទទួលបានការអនុញ្ញាតឲ្យនាំ ចេញចេកអំបូងលឿងស្រស់ទៅកាន់ទីផ្សារប្រទេសចិន៕