ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានបន្ដអំពាវនាវ ទៅដល់ម្ចាស់ផ្ទះឈ្នូល កុំដំឡើងថ្លៃឲ្យលើសពីអ្វី ដែលកម្មករ-កម្មការិនីទទួលបាន ខណៈប្រាក់ខែកម្មករសម្រាប់ឆ្នាំ២០២០ឡើង៨ដុល្លារប៉ុន្តែថ្លៃផ្ទះឈ្នួលឡើង១០ដុល្លារ ។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា“ខ្ញុំព្រះករុណាខ្ញុំ ក៏សូមនៅតែបន្ដអំពាវនាវចំពោះម្ចាស់ផ្ទះឈ្នួល ខិតខំធ្វើយ៉ាងណាកុំដំឡើងថ្លៃហួសពីអ្វី ដែលកម្មករទទួលបាន បើមិនចឹងទេ កម្មករឡើងប្រាក់ខែបានតែ៨ដុល្លារ ដល់តែបន្ទប់ឈ្នួលឡើងដល់១០ដុល្លារ វាចាប់ផ្ដើមរួច”៕