ម្ចាស់ស្បែកជើងមាសដែលបានប្រាក់តែ ១០ម៉ឺន ពេលនេះមានអ្នកឧបត្ថម្ភហើយ

0

ភ្នំពេញ៖ កាលពីម្សិលមិញនៅលើបណ្តាញសង្គមហ្វេសប៊ុកដែលមានឈ្មោះ Pheng Vannak News បានបង្ហោះ នឹងផ្តល់ប្រាក់ឧបត្ថម្ភទៅម្ចាស់ស្បែកជើងមាស នឹងស្រោមដៃមាស។

លោក ផេង វណ្ណៈ បានបង្ហោះថា៖ “ខ្ញុំឧបត្ថម្ភ​ក្មួយ​ស្រី​ វឿន​ សុថាន​ ២០០​ ដុល្លារ​។ ប្អូន​ស្រី​ សាយ​ សោភា​ នាយិកា​សាលា​ world ឧបត្ថម្ភ​ អ្នកចាំទី​ ២០០​ ដុល្លារ​។ បន្ទាប់​ពីទទួល​បាន​ព័ត៌មាន​ថា​ ក្មួយ​ស្រី​ កីឡាការិនី​ វឿន​ សុថាន​ ជាកីឡាការិនីបាល់ទាត់​ សមាគម​ នៃ​ មន្ទីរ​អប់រំ​ យុវជន​ និង​ កីឡា​ ខេត្ត​កំពង់​ឆ្នាំង​ ទទួល​បាន​ស្បែក​ជើង​មាសក្នុងការទាត់បាល់បញ្ចូលទីបានច្រើនជាងគេ​ ទទួល​បានប្រាក់ឧបត្ថម្ភតែ​ ១០​ ម៉ឺន​រៀល​ ខ្ញុំបាទ​ និង​ ក្រុម​គ្រួសារ​ សូមឧបត្ថម្ភ​បន្ថែម​ចំនួន​ ២០០​ ដុល្លារ​ ។ ចំណែក​អ្នកចាំទី​ដែលទទួលបាន​ស្រោម​ដៃមាស​ ប្អូន​ស្រី​ សាយ​ សោភា​ នាយិកា​សាលា​ World ឧបត្ថម្ភ​ ២០០​ ដុល្លារ​ ដែរ​ ។ នៅថ្ងៃ​ស្អែក​ខ្ញុំនឹងអោយតំណាងយកថវិកាទៅជូន​ក្មួយ​ស្រី​ទាំង​ ២​ សូមអបអរសាទរ​ក្មួយ​ស្រី​ទាំង​ ២​។”

គួរំលឹកផងដែរថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ការប្រកួតជម្រើសជើងឯកនារី ឆ្នាំ២០១៩ ដោយក្រុមខេត្តស្វារៀង ឈ្នះជើងឯកឈុតធំ នឹងក្រុមខេត្តបាត់ដំបង ឈ្នះជើងឯក អាយុក្រោម ១៨ឆ្នាំ៕

អត្ថបទ៖ មៃ ចាន់បុត្រ