មន្រ្តីកាំកុងត្រូលរកឃើញស្ថានីយនិងដេប៉ូចែកចាយប្រេងឥន្ធនៈ ៤ ទីតាំងនៅកៀនស្វាយ មានភាពមិនប្រក្រតី

0

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការសហការពី អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ៥ ទីតាំង នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូចែកចាយ ទាំង ៥ ផងដែរ។

ល​ទ្ធ​​ផល​​នៃ​ការ​ត្រួ​ត​ពិ​​និ​ត្យ ​ម​ន្រ្តី​ជំ​នា​ញ​បា​ន​រ​ក​ឃើ​ញ​ស្ថា​នី​យ​/ដេ​ប៉ូ​ចែ​ក​ចា​យ​ប្រេ​ង​ឥ​ន្ធ​នៈ​៖​
​-​ ​ស្ថា​នី​យ​/​ដេ​ប៉ូ​ចំ​នួ​ន ០៣ ទីតាំងមិនមានអនុលោមភាពផ្នែកបរិមាណ។
– ស្ថានីយ/ដេប៉ូចំនួន ០១ ទីតាំងមិនមានអនុលោមភាពផ្នែកបរិមាណ និងគុណភាព។
ដោយសារនេះជាការរកឃើញលើកទី ១ មន្រ្តីជំនាញបានឱ្យម្ចាស់ស្ថានីយ/ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមខាងលើ ។ បើមន្រ្តីកាំកុងត្រូលរកឃើញកំហុសលើកទី ២ មន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕