សមាជិកពានរង្វាន់ពិភពលោកនៃប្រទេសបារាំងកីឡាករ Paul Pogba គិតចាប់តាំងតែពីខែកញ្ញាមកមិនអាចបង្ហាញខ្លួនលេងឲ្យក្លឹបបិសាចក្រហម Man United ដោយសារតែរបួសនិងពោរពេញទៅដោយសារព័ត៌មាននៃការចាកចេញទៅអ៊ីតាលីជាមួយនឹង Juventus និងអេស្បាញជាមួយនឹង Real Madrid។
ប៉ុន្តែការបង្ហាញខ្លួនឡើងវិញរបស់កីឡាករវ័យ២៦ឆ្នាំរូបនេះក្នុងជំនួបជាមួយនឹងក្រុមបាតតារាងកាលពីចុងសប្តាហ៍នោះបានត្រឹមតែទទួលលទ្ធផលបរាជ័យដដែលគឺ២ទល់នឹង០។កីឡាករផ្ទាល់ខ្លួនត្រូវបានគេដឹងដែរថាកន្លងមកមិនមានបំណងចង់បន្តលេងនៅជាមួយនឹងក្លឹបឡើយទោះគ្រូបង្វឹកលោក Solskjaer តែងតែចេញមកអះអាងថានឹងមិនឲ្យកីឡាកររូបនេះចាកចេញបានឡើយ។
នៅថ្ងៃពុធនេះប្រភពព័ត៌មាននៅអ៊ីតាលីតាមរយៈការចេញផ្សាយដោយកាសែតអង់គ្លេស The Sun បានសរសេរថាឧិកាសក្នុងការចាកចេញនៅតែមានសម្រាប់ Pogba ទៅកាន់ក្លឹបជើងឯកអ៊ីតាលី Juventus ក្នុងលក្ខណ្ឌមួយគឺក្លឹបអ៊ីតាលីនេះហ៊ានផ្តល់លុយប្រមាណជា៥២លានផោនបូករួមទាំងកីឡាករ Emer Can របស់ខ្លួនមក Man United ទៀតផង៕
ប្រែសម្រួល:Lee