ស្ពានតភ្ជាប់ពីស្រុកស្ទឹងត្រង់-ក្រូចឆ្មារសម្រេចការសាងសង់បានប្រមាណ ៧៥,៧%ហើយ

0

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនបានអះអាងថា ស្ពានតភ្ជាប់ពី ស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុកក្រូចឆ្មារ (ខេត្តត្បួងឃ្មុំ) ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០១៨ ហើយគិតមកដល់ពេលបច្ចុប្បន្នបានសម្រេចការសាងសង់ប្រមាណ ៧៥,៧% ហើយ។

លើសពីនេះក្រុមការងារអនុវត្តគម្រោងក៏បានស្នើឱ្យក្រុមហ៊ុនសាងសង់បន្តយកចិត្តទុកដាក់ធ្វើការសោចទឹកជាប្រចាំតាមបណ្តោយផ្លូវតភ្ជាប់ ដើម្បីកាត់បន្ថយផលប៉ះពាល់(ដីហុយ) និងធ្វើការរៀបចំប្រព័ន្ធសុវត្ថិភាព(ស្លាកសញ្ញាចរាចរណ៍ ខ្សែចំណាំងផ្លាតការពារតាមជម្រាលជើងទេរ និងប្រព័ន្ធភ្លើងសញ្ញាបំភ្លឺពេលយប់) ឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ដើម្បីធានាសុខសុវត្ថិភាពអំឡុងពេលសាងសង់ស្ពាននេះ៕