កន្លងមកកាំភ្លើងធំ Arsenal បានបន្តបំណងចង់បានខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Napoli កីឡាករ Mertes Arteta ជាយូរមកហើយប៉ុន្តែសប្តាហ៍នេះព័ត៌មានបានចុះផ្សាយថាក្លឹបអង់គ្លេសនេះនឹងត្រូវប្រឈមមុខទៅនឹងគូប្រជែងដូចជាក្លឹប Borussia Dortmund និង Bayern Munich ផងដែរ។
កីឡាករខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះឈានមកដល់ឆ្នាំចុងក្រោយនៃកុងត្រារបស់គេហើយហើយដែលមានន័យថាកីឡាករអាចដើរចេញដោយមិនមានតម្លៃខ្លួនឬក្លឹបត្រូវបង្ខំចិត្តលក់កីឡាកររូបនេះចេញឲ្យបានមុនកុងត្រាមកដល់ដើម្បីប្រមូលយកលុយមកវិញបានខ្លះ។
កីឡាកររូបនេះមានរបាយការណ៍មិនសូវល្អឡើយជាមួយនឹងក្លឹបជាពិសេសប្រធានក្លឹបដោយក្នុងនោះខ្លួនត្រូវបានក្លឹបដាក់ពិន័យជាទឹកប្រាក់ដល់ទៅ១៤៥០០០ផោនដោយសារតែជាប់ពាក់ព័ន្ធទៅនឹងករណីប្រឆាំងទៅនឹងការសម្រេចចិត្តរបស់ក្លឹបក្នុងការបញ្ជូនរូបគេទៅហ្វឹកហាត់់បន្ថែមពិសេសមួយ៕
ប្រែសម្រួល:Lee