ភ្នំពេញ៖ ដើម្បី ចៀសវាង ការខាតបង់ ប្រាក់កាស និង ប៉ះពាល់ ដល់ សុខភាព ឬ ឈានដល់ បាត់បង់ អាយុជីវិត របស់ អ្នកប្រើប្រាស់ ទៀត នោះ ក្រសួងសុខាភិបាល បានចេញ សេចក្ដីជូនដំណឹង ដល់ ប្រជាពលរដ្ឋ ទាំងអស់ ត្រូវ បញ្ឈប់ ការប្រើប្រាស់ ផលិតផល គ្រឿងសម្អាង មួយចំនួន ដែលមាន គណនី ហ្វេ ស ប៊ុ ក ឈ្មោះ Nana Cosmetic កំពុងធ្វើការ ផ្សព្វផ្សាយ លក់ ផលិតផល គ្រឿងសម្អាង នោះ ដោយ គ្មាន ចុះ ប្រវេទន៍ និង គ្មាន ការទទួលស្គាល់ ពី ក្រសួងសុខាភិបាល ។
ក្រសួងសុខាភិបាល នៃ ព្រះរាជាណាចក្រ កម្ពុជា កាលពី ពេលថ្មីៗនេះបានចេញ សេ ក្ដី ជូនដំណឹង ១ ច្បាប់ ជម្រាបជូន ដល់ សាធារណជន ថា យោងតាម ការពិនិត្យ ឃើញ លើ បណ្តាញ សង្គម ហ្វេ ស ប៊ុ ក រៀងរាល់ថ្ងៃ មាន គណនី ឈ្មោះ Nara Cosmetic ផលិតផល សម្រស់ កំពុង ផ្សព្វផ្សាយ លក់ ផលិតផល គ្រឿងសម្អាង មួយចំនួន ដោយ គ្មាន ចុះ ប្រវេទន៍ គ្មាន ក្រុមហ៊ុន នាំចូល ត្រឹមត្រូវ និង គ្មាន ច្បាប់ អនុញ្ញាត ឲ្យ ផ្សព្វផ្សាយ ពី ក្រសួងសុខាភិបាល ឡើយ មានដូចជា WATER LUMINOUs GOLDEN COCOON MASK JM Solution Cartala Care Cleansing Foam .JM Solution H9 HYALURONIC AMPOULE Cleansing Foam Double Lasting Serum Foundalion . Mamonde Pore Clean Toner b. Mamonde Rose Water Toner Imistre Joju Cherry blouson Tone-Up Croan d. C.QUEENS 24K Gold foam ef. C.QUEEN Green Tea Foam po. RONAS STEM CELL SOLUTION និង ផលិតផល គ្រឿងសម្អាង ដទៃ ជាច្រើន ទៀត ។
ក្រសួងសុខាភិបាល បាន បន្ថែមថា ដើម្បី ជៀសវាង ការខាតបង់ ប្រាក់កាស និង ប៉ះពាល់ ដល់ សុខភាព ឬ ឈានដល់ បាត់បង់ អាយុជីវិត របស់ អ្នកប្រើប្រាស់ ទៀត នោះ ក្រសួងសុខាភិបាល សូម ជូនដំណឹង ដល់ ប្រជាពលរដ្ឋ ទាំងអស់ ត្រូវ បញ្ឈប់ ការប្រើប្រាស់ ផលិតផល គ្រឿងសម្អាង ទាំងនេះ បន្តទៀត ហើយ ក្រសួងសុខាភិបាល តម្រូវ ឲ្យ ម្ចាស់ គណនី ហ្វេ ស ប៊ុ ក ខាងលើនេះ ត្រូវ បញ្ឈប់ ការនាំ ចូល លក់ ចែកចាយ និង ផ្សព្វផ្សាយ គ្រឿងសម្អាង ទាំងអស់នេះ ជាបន្ទាន់ និង ប្រមូល ផលិតផល ខាងលើនេះ មក កំទេចចោល ។
ក្រសួងសុខាភិបាល នឹងមាន វិធានការ តឹងរ៉ឹង ទៅតាម ផ្លូវច្បាប់ ចំពោះ ម្ចាស់ គណនី ហ្វេ ស ប៊ុ ក ឈ្មោះ Nano Cosmetic ផលិតផល សម្រស់ ដែល នាំចូល លក់ ចែកចាយ និង ផ្សព្វផ្សាយ គ្រឿងសម្អាង ខាងលើនេះ ទៅតាម ច្បាប់ ស្តីពី ការគ្រប់គ្រង ឱសថ និង ច្បាប់ ស្តីពី ច្បាប់ វិសោធនកម្ម ច្បាប់ ស្តីពី ការគ្រប់គ្រង ឱសថ ជា ធរមាន ។ បើ ក្នុងករណី ប្រជាពលរដ្ឋ បាន ជួបប្រទះ ឃើញ មាន លក់ និង ចែកចាយ នូវ ផលិតផល គ្រឿងសម្អាង ខាងលើនេះ ត្រូវ ប្រញាប់ ផ្តល់ព័ត៌មាន ឬ ត្រូវការ ព័ត៌មាន បន្ថែម ពី នាយកដ្ឋាន ឱសថ ចំណីអាហារ បរិក្ខារ ពេទ្យ និង គ្រឿងសំអាង នៃ ក្រសួងសុខាភិបាល ៕