តារាបាល់ទាត់កូរ៉េ Son Heung-min បានក្លាយជាប្រធានបទរបស់អ្នកកាសែត ក្នុងសន្និសីទកាសែតជាមួយគ្រូបង្វឹកជម្រើសជាតិវៀតណាម Park Hang-seo ។
គ្រូជម្រើសជាតិវៀតណាមរូបនេះ បានលើកឡើងថា Son Heung-min គឺល្អណាស់គាត់មានអារម្មណ៍ថាច្រណែនឪពុកកីឡាករខ្សែប្រយុទ្ធរូបនេះណាស់។
Park Hang-seo បានថ្លែងទៅកាន់អ្នកកាសែតដោយលាយឡំ ជាមួយសំណើច ថា ខ្ញុំមិនស្គាល់ឪពុករបស់ Son Heung-min នោះទេ ប៉ុន្តែផ្ទុយទៅវិញ យើងជាកីឡាករក្នុងជំនាន់តែមួយ តែខ្ញុំច្រណែនឪពុកគាត់ ដែលមានកូនល្អយ៉ាងដូច្នោះ ។
លោកបានបន្តថា Son Heung-min ជាកំណប់របស់កូរ៉េ ដូច្នេះយើងគួរតែយកចិត្តទុកដាក់ចំពោះគាត់។
បញ្ជាក់ផងដែរថា Son Woong-jung ជាឪពុករបស់ Heung-min គាត់កើតនៅឆ្នាំ ១៩៦២ ដោយមានអាយុក្មេងជាង Park Hang-seo ចំនួន ៣ឆ្នាំ។ តែទោះជាយ៉ាងណាអាជីពរបស់ Son Woong-jung មិនល្បីល្បាញដូចគ្រូបង្វឹក Park Hang-seo នោះទេ៕
ប្រភព៖ sports.naver