បិសាចក្រហមកំពុងមានទំនុកចិត្តក្នុងការឈានដល់ដំណាក់កាល ព្រមព្រៀង ក្នុងតម្លៃ ៧៦លានផោន ដើម្បីចរចារយក កីឡាករ Erling Braut Haaland នាខែក្រោយ ។
SunSport បានចុះថា កីឡាករនឹងយល់ព្រមទៅកាន់អូត្រាហ្វត ដោយផ្អែក ទៅលើមូលដ្ឋានរបស់ក្លិប Salzburg ក្នុងលក្ខណ្ឌខ្ចីជើង នារដូវកាលនេះ ។
Solskjaer ចង់នាំខ្សែប្រយុទ្ធ ដែលរកគ្រាប់បាល់អាយុ ២៤គ្រាប់ ក្នុងចំណោម ២២ប្រកួត នារដូវកាលនេះ ដើម្បីជំរុញឲ្យក្លិប វិលមកកាន់ Top 4 ។
ជាមួយគ្នានេះដែរ Salzburg អាចនឹងយល់ព្រមបើសិនជាក្លិបនៅអង់គ្លេសព្រមព្រៀង ជាមួយកិច្ចសន្យារបស់កីឡាករ Haaland នៅសល់ មានន័យថា ឲ្យយកទៅក្នុងលក្ខណៈខ្ចីជើងសិនសិន។
បញ្ជាក់ផងដែរថា កីឡាករ ខាងលើ ត្រូវបានគេលើកឡើងថា ត្រូវបានក្លិប Salzburg ទិញពី Molde ក្នុងតម្លៃ ២០លានផោន កាលពីឆ្នាំ២០១៩ ៕