ភ្នំពេញ៖ កាលពីម្សិលមិញផេកផ្លូវការរបស់ក្លិបក្រសួងការពារជាតិ បានបង្ហោះពីការចាកចេញរបស់កីឡាករ ២រូប ក្នុងនោះរួមមាន អ្នកចាំទី អ៊ុំ វិចិត្រ នឹងខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង ។
អ្វីដែលគួរអោយភ្ញាក់ផ្អើលពេលនេះ ផេករបស់ក្រសួងការពារជាតិ បានលុបរូបរបស់ប្រធានក្រុមទ័ពនោះចេញវិញ។ កីឡាករវ័យ ២៧ឆ្នាំ រូបនេះ គឺជាសំណប់ចិត្តរបស់លោកគ្រូ ទេព ឡុងរច្ចនា ខណៈដែលការប្រកួតរបស់ទ័ព លោកតែងសរសើប្រធានក្រុមរបស់ខ្លួនជានិច្ច បើទោះបីជាពេលខ្លះរូបគេមិនអាចរកបានគ្រាប់បាល់ក៏ដោយ ។ ប៊ុនហៀង ក៏ជាផ្នែកមួយជួយឲ្យជម្រើសជាតិកម្ពុជាទទួលបានលេខ៤ នាព្រឹត្តិការណ៍ស៊ីហ្គេម នាប្រទេសហ្វីលីពីនផងដែរ ហើយកីឡាករលេខ១២ នេះក៏បានជួយទ័ព លើកពានសម្តេចហ៊ុនសែន ២លើក នាឆ្នាំ២០១៦ នឹងឆ្នាំ២០១៨ដែរ។
ការបង្ហោះរបស់ផេកផ្លូវការទ័ពកាលពីម្សិលមិញ អាចនិយាយបានថាជាការយល់ច្រលំរបស់អ្នកកាន់ផេកក៏ថា ប៉ុន្តែប្រសិនមានរឿងរ៉ាវយ៉ាងណាទោះ សូមចាំតាមដានទាំងអស់គ្នា៕
អត្ថបទ៖មៃ ចាន់បុត្រ