ជនជាតិចិនខ្មែរ ៧នាក់​ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីជំរិត និងលក់អាវុធខុសច្បាប់

0

ភ្នំពេញ៖ មុខសញ្ញា ចាប់រំជិតយកប្រាក់ និងជួញដូរអាវុធខុសច្បាប់ ៧នាក់ ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួន ដោយដកហូតកាំភ្លើងចំនួន ៥ដើម និង គ្រាប់ជាង ២០០គ្រាប់ ។​
ក្នុងចំណោមជនសង្ស័យទាំង ៧នាក់ នេះមាន ជនជាតិចិន៣នាក់ និងជនជាតិខ្មែរ៤នាក់ ។​

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្នស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យបណ្តាញសារព័ត៌មានដឹងនៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ថា ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១៣និង១៤ ខែធ្នូ ដោយកម្លាំងជំនាញតាមចាប់ជនសង្ស័យនៅរាជធានីភ្នំពេញផង និងនៅក្រុងព្រះសីហនុផង បានជាបន្តបន្ទាប់ក្នុងនោះមានជនជាតិខ្មែរ៤នាក់និងជនជាតិចិន៣នាក់ (ស្រីម្នាក់) ព្រមទាំងចាប់យកវត្ថុតាង មានកាំភ្លើង៥ដើម (កាំភ្លើងវែង១ដើម និងកាំភ្លើងខ្លី៤ដើម) និងគ្រាប់រំសេវមួយចំនួនទៀត។

វត្ថុតាងចាប់យកបានរួមមាន៖ កាំភ្លើងវែង AK47 ១ដើម, កាំភ្លើងខ្លី៤ដើម (ម៉ាកGLOCK17 ១ដើម ពណ៌ខ្មៅ, ម៉ាក GLOCK19 ១ដើម ពណ៌ខ្មៅ, ម៉ាក GLOCK19 KILLER ១ដើម ពណ៌ខ្មៅ និងម៉ាកK59 ១ដើម ពណ៌ខ្មៅ, បង់កាំភ្លើងប្រភេទ១៥គ្រាប់ ចំនួន៤បង់, បង់កាំភ្លើងប្រភេទ៣០គ្រាប់ ចំនួន២បង់ (ថ្មីមិនទាន់ហែកប្រើ), គ្រាប់កាំភ្លើង១៨១គ្រាប់ (គ្រាប់ប្រភេទ៩mm ចំនួន៦៦គ្រាប់, គ្រាប់ប្រភេទ K59 ចំនួន៥គ្រាប់), រឺស័របង់កាំភ្លើងចំនួន២ (ថ្មីមិនទាន់ហែកប្រើ), តួកាំភ្លើងម៉ាក GLOCK ចំនួន១ និងគ្រឿងបន្លាស់កាំភ្លើងមួយចំនួន (សម្រាប់កែឆ្នៃកាំភ្លើងខ្លីម៉ាក GLOCK ធម្មតា ទៅជាអូតូរ៉ាស់ហ្វាល់) និងម៉ាស៉ីនស្វាន១គ្រឿង និងគ្រឿងបន្លាស់១ប្រអប់ ៕​