ភ្នំពេញ៖ អតីតកីឡាកររបស់ទ័ព លោក ច្រឹង ពលរដ្ឋ បានលើកឡើងថា លោកមិនរំពឹងតែទៅលើការទាត់បាល់តែមួយនោះទេ ត្រូវតែបន្ថែមអាជីពថ្មីមួយទៀត ព្រោះថា អនាគតមើលមិនឃើញ។
ជាមួយរូបភាព ដៃកាន់មៃក្រូហ្វូន និងច្រៀងលើឆាក ច្រឹង ពលរដ្ឋ បានសរសេរនៅរសៀលនេះថា«ខ្ញុំមិនសង្ឃឹមទៅលើបាល់ទាត់តែមួយមុខបានទេព្រោះយើងមើលមិនឃើញថ្ងៃណាមួយយើងអត់អាចលេងបាល់ទាត់បន្តទៀតបានយើងនឹងរកអាជីពមួយទៀតសម្រាប់ខ្លួនយើង»។
លោកបានបន្ថែមដោយបញ្ជាក់ពីសាវតាឈាមឈរ ផងដែរថា «យើងត្រូវតែបញ្ចេញទេពកោសល្យសមត្ថភាពយើងមានពីកំណើតដោយសារតែ ?លោកឪពុករបស់ខ្ញុំគឺជាតារាចំរៀង?ដ៏ល្បីម្នាក់??? ច្រឹង ប៊ុណារិទ្ឋ? ខំថាអ្វីៗនឹងល្អសម្រាប់ជីវិតខ្ញុំ»។
គួរបញ្ជាក់ផងដែរថា ច្រឹង ពលរដ្ឋ ទើបតែចាកចេញពីទ័ពក្នុងពេលថ្មីៗនេះ ដោយងាកទៅកាន់ក្លិបថ្មី គឺវិសាខា ៕