កាសែតវៀតណាម សរសើរសន្ទុះគាំទ្រក្រុមបាល់ទាត់កម្ពុជា​

0

ភ្នំពេញ៖ ក្រោយពីបញ្ចប់ការប្រកួតរវាង U20 របស់កម្ពុជា និង U20 វៀតណាម ក្នុងព្រឹត្តិការណ៍ BTV CUP កាសែត​របស់វៀតណាម ធ្វើការគាំទ្រ ទៅលើក្រុមអ្នកគាំទ្ររបស់កម្ពុជា ថាផុសផុល ។​

ក្នុងបទសម្ភាសន៍ ជាមួយអ្នកគាំទ្រ​របស់កម្ពុជា ដែលគេស្គាល់ថាជា ពូឈីវ ដែលហែរហមដោយអ្នកគាំទ្រផ្សេងៗ​ទៀត ក្នុងប្រកួតរបស់ U20 កម្ពុជា កាលពីថ្ងៃទី ១៥ ខែធ្នូ កាសែតវៀតណាម បានចុះក្នុងលក្ខណៈសរសើរចំពោះទឹកចិត្តអ្នកគាំទ្ររបស់កម្ពុជា ដែលធ្វើដំណើរទៅដល់ទឹកដីវៀតណាម ។​
តាមរយៈវីដេអូដែលផ្សាយចេញដោយគណនីយូធូប Thể Thao 360 បាននិយាយថា ក្រុមអ្នកគាំទ្រ​របស់កម្ពុជា ពិតជាផុសផុលក្នុងការគាំទ្រ ចំពោះក្រុមបាល់ទាត់កម្ពុជា ដែលមានភាពមមារញឹក និងមានថាមពលបំផុតក្នុងការគាំទ្រទៅលើក្រុម​បាល់ទាត់ជម្រើសជាតិរបស់ខ្លួន ។​

គួរបញ្ជាក់ផងដែរថា សម្រាប់ពូឈីវ និ​ងក្រុមកងទ័ពអង្គរ បូករួមក្រុមផ្សេងៗទៀត ក៏បានចូលរួមយ៉ាងផុសផុល ជានិច្ចជាកាលក្នុងការជួយលើក ស្ទួយ ផ្តល់ជាកំលាំងចិត្តដល់ក្រុម​បាល់ទាត់កម្ពុជា ទាំងការប្រកួតស៊ីហ្គេម និងការប្រកួតព្រឹត្តិការណ៍ផ្សេងៗ​ទៀត ៕​
ទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ៖