Neymar សារភាពថាពិតជាមិនសប្បាយចិត្តឡើយជាមួយនឹងក្លឹបបច្ចុប្បន្ន PSG

0

ស្ងាត់ព័ត៌មានអស់មួយរយៈសប្តាហ៍នេះ Neymar បានចេញមកបកស្រាយថាតាមពិតរូបគេមិនសប្បាយចិត្តឡើយជាមួយនឹងការបន្តស្នាក់នៅជាមួយនឹង PSG ទាំងដែលកន្លងមកគេបានដឹងច្បាស់ហើយថាក្លឹបចាស់ Barcelona បានព្យាយាមក្នុងការនាំយកកីឡាកររូបនេះទៅក្លឹបវិញក្តី។

រដូវក្តៅមុន Barcelona បានបរាជ័យជាមួយនឹងសំណើរដែលខ្លួនបានដាក់ឡើងទៅកាន់ PSG ក្នុងនោះជាមួយនឹងកញ្ចប់ប្រាក់សុទ្ធ១៨២លានផោនបូករួមទាំងកីឡាករ Ivan Rakitic និង Jean Clair Todibo ព្រមទាំងឲ្យខ្ចីជើង Ousamane Dembele ផង។

Neymar បាននិយាយយ៉ាងដូចនេះថាថ្ងៃនេះខ្ញុំនៅប៉ារីសខ្ញុំនឹងផ្តល់ឲ្យក្លឹបនូវការប្តេជ្ញាចិត្ត ១០០ ភាគរយ។ខ្ញុំនឹងផ្តល់ឱ្យជីវិតរបស់ខ្ញុំទាំងអស់ដើម្បី PSG ទទួលបានជ័យជំនះប៉ុន្តែខ្ញុំមិនចង់ធ្វើបាបនរណាម្នាក់ទេហើយខ្ញុំតែងតែដឹងក្នុងចិត្តរួចរាល់ហើយថាប្រសិនបើអ្នកមិនសប្បាយចិត្តនៅកន្លែងណាមួយទេអ្នកត្រូវតែចាកចេញ៕

ប្រែសម្រួល:Lee