មុនខែមករាមកដល់ឧិកាសនៃការត្រឡប់ទៅកាន់លីកកំពូលស៊េរីAរបស់អ៊ីតាលីវិញគឺកំពុងស្ថិតនៅលើតុរួចជាស្រេចសម្រាប់កីឡាករ Lucas Torreira ដោយសារតែ Napoli បានធ្វើការទំនាក់ទំនងជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal រួចរាល់ហើយផងដែរអំពីអនាគតរបស់កីឡាកររូបនេះ។
យោងតាមកាសែតអ៊ីតាលី La Gazzetta dello Sport បានចុះផ្សាយថាប្រធានផ្នែកកីឡារបស់ក្លឹប Napoli លោក Cristiano giuntoliបានបង្ហាញពីផែនការរបស់លោកចង់បានកីឡាករខ្សែបម្រើប្រយុទ្ធរូបនេះមករួមក្លឹបក្នុងលក្ខណ្ឌខ្ចីជើងដែលមានរយៈពេល១៨ខែពីអង់គ្លេស។
តម្លៃខ្ចីជើងដែលមានត្រឹមតេ២,៥លានផោនប៉ុណ្ណោះមុនពេល Napoli សម្រេចចិត្តទិញកីឡាកររូបនេះដាច់ក្នុងតម្លៃខ្លួន២២លានផោននៅពេលចប់កុងត្រាខ្ចីជើង។គួរបញ្ជាក់ថាអតីតកីឡាកររបស់ក្លឹប Sampdoria រូបនេះបានផ្លាស់មកអង់គ្លេសត្រឹមតែ១៨ខែមុននេះប៉ុណ្ណោះប៉ុន្តែហាក់មិនសូវអាចជាប់ជាជម្រើស១១នាក់ដំបូងរបស់ក្លឹបឡើយ៕
ប្រែសម្រួល:Lee