Neymar ដាក់ពាក្យប្តឹងក្លឹបចាស់រឿងលុយ៣លានផោនស្របពេលពាក្យចចាមអារ៉ាមទៅ Chelsea

0

យោងតាមប្រភពព័ត៌មានពីប្រទេសអង់គ្លេសបានអោយដឹងថាកំពូលកីឡាករប្រេស៊ីល Neymar កំពុងដាក់ពាក្យប្តឹងក្លឹបចាស់របស់ខ្លួនគឺ Barcelona ករណីទឹកប្រាក់ប្រមាណជា៣លានផោនពីប្រាក់ខែដែលមិនបានបង់និងបញ្ហាជុំវិញការផ្ទេររបស់គាត់នៅឆ្នាំ ២០១៧ ទៅ Paris Saint-Germain ។

ក្នុងនោះផងដែរកាសែតអេស្បាញ El Mundo ក៏បានអះអាងដូចគ្នាដែរថាកីឡាករសញ្ជាតិប្រេស៊ីលវ័យ២៧ឆ្នាំរូបនេះបានចោទប្រកាន់អតីតក្លឹបនិងប្រធានាធិបតីរបស់ខ្លួនគឺលោក Josep Maria Bartomeu ថាមិនបានបង្ហាញភាពស្មោះត្រង់ឡើយចំពោះថ្លៃឈ្នួលបំបែកឯតទគ្គកម្មពិភពលោក ១៩៨ លានផោនរបស់ខ្លួនទៅកាន់ក្លឹបនៅបារាំងមួយនេះ។

គួរបញ្ជាក់ដែរថាព័ត៌មានអំពីពាក្យចចាមអារ៉ាមដែលកំពុងកើតមានទំនងជាការជម្រុញដល់ក្លិបយក្សនៃលីកកំពូលរបស់អង់គ្លេសដូចជាChelsea, Manchester City និង Liverpool ជាដើមដែលកន្លងមកតែងតែបានបង្ហាញចំណាប់អារម្មណ៍ខ្លាំងទៅលើកីឡាករកំពូលថ្លៃ Neymarរូបនេះ៕

ប្រែសម្រួល:Lee