ស្ថិតក្នុងតំណាក់កាលកំពុងប្រឹងប្រែងទិញយកខ្សែប្រយុទ្ធ Lautaro Martinez ពីក្លឹប Inter Milan នោះនៅថ្ងៃពុធម្សិលមិញនេះប្រភពព័ត៌មាននៅអង់គ្លេសបានសរសេរថាប្រធានក្លឹបអ៊ីតាលីរូបនេះបានបង្ហាញពីឧិកាសដ៏ល្អមួយសម្រាប់ក្លឹបអង់គ្លេសនេះ។
ប្រធានប្រតិបត្តិការក្លឹប Inter Milan លោក Giuseppe Marotta ត្រូវបានគេដឹងថាបានបើកទ្វារសម្រាប់ការចាកចេញរបស់ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះដោយលោកបាននិយាយទៅកាន់កាសែតកីឡាមួយដែលមានឈ្មោះថា Mediaset ថាប្រសិនបើ Lautaro ចង់ចាកចេញពួកយើងនឹងចាប់ផ្តើមវាយតម្លៃពីស្ថានភាពជាក់ស្តែងភ្លាម។
កីឡាករដែលរកបាន១៣គ្រាប់ក្នុងការបង្ហាញខ្លួនទាំង២១ដងឲ្យក្លឹប Inter Milan រូបនេះមិនត្រឹមតែទទួលបានការចាប់អារម្មណ៍ពី Man United នោះក្នុងនោះក៏មានដូចជាក្លឹប Real Madrid និង Barcelona ទៀតផង៕
ប្រែសម្រួល:Lee