ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​បំបែកសំបុកគ្រឿងញៀននៅម្ដុំផ្លូវរថភ្លើង

0

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាលរាជធានីភ្នំពេញ បានចុះបង្រ្កាបជនសង្ស័យចំនួន៣០នាក់ ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយដកហូត គ្រឿងញៀន១៥កញ្ចប់ ម៉ូតូ ១១គ្រឿងនិងរថយន្ត ១ គ្រឿងរួមទាំងឧបករណ៍ប្រើប្រាស់ជាច្រើនទៀត។

នគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាក្នុងប្រតិបត្ដិការចុះបង្ក្រាបនេះ កម្លាំងនគរបាលបានដកហូតវត្ថុតាង៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនមានចំនួន ១៥កញ្ចប់, ជញ្ជីង១គ្រឿង, ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន៣ និងថង់ច្រកគ្រឿងញៀន,ដាវ១, ម៉ូតូ១១គ្រឿង, ម៉ូតូផាសអាប់ ៣គ្រឿង និងរថយន្ត១គ្រឿង ។

ក្រោយពីចុះប្រតិបត្ដិការរួចរាល់ តំណាងអយ្យការ បានសម្រេចឲ្យនាំខ្លួនជនសង្ស័យទាំង៣០នាក់ យកទៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការសាកសួរតាមនីតិវិធីនៃច្បាប់ ៕