នេះជាលើកដំបូងហើយដែលកាំភ្លើងធំបានយកឈ្នះ ក្នុងចំណោម ១០ប្រកួតចុងក្រោយ ខណៈ Nicolas Pepe បានវិលមករកភាពប្រក្រតីវិញ ដោយថែមទាំងរកគ្រាប់បាល់បាន ក្នុងអំឡុងពេលប្រកួតយប់មិញ ។
ថ្វីបើក្រុមញញួរដែក បាននាំមុខតាំងពីតង់ទី១ ប៉ុន្តែចូលតង់ទី២ Arsenal បានប្រើពេល៩នាទី រកបានបីគ្រាប់ ក្នុងនោះនៅនាទី ៦០ គ្រាប់បាល់របស់ Gabriel Martinelli នាទី ៦៦ គ្រាប់បាល់របស់ Nicolas Pepe និងនាទី ៦៩ គ្រាប់បាល់ Pierre-Emerick Aubameyang ។
លទ្ធផលនេះបានស្រោចស្រង់កាំភ្លើងធំ ឡើងមកកាន់លេខរៀងទី ៩ មាន ២២ពិន្ទុ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖