បើទីម័រមិនបំបែកពង់មាន់ហ្វីលីពីន ក៏ U22 យើងឡើងយ៉ាងស្រួលដូចគ្នា​

0

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានអរគុណដល់ទីម័រ ដែលបានបំបែកពង់មាន់ ក្រុមហ្វីលីពីន ក្នុងលទ្ធផល 1-6 តែ បើហ្វីលីពីនស៊ីទីម័រ 6-0 ក៏យើងឡើងដូចគ្នា ថ្វីបើមានពិន្ទុ ៧ស្មើដូចគ្នា ។​

វាជារឿងប្រវត្តិសាស្ត្រដែលក្រុម U22 កម្ពុជា ធ្វើបានយ៉ាងល្អជូនប្រជាជាតិរបស់ខ្លួន ដោយឡើងទៅកាន់វគ្គ ៤ក្រុម​ចុងក្រោយ ជួបក្រុមជើងខ្លាំង មាន​ វៀតណាម ឥណ្ឌូនេស៊ី និង ភូមា ។​

ការឡើងទៅកាន់វគ្គបន្ទាប់នេះ គឺជាគុណសម្បិត្តិពិតៗរបស់ក្រុមកម្ពុជា ដោយមិនផ្អែកទៅលើទីម័រនោះទេ បើសិនជា​យើង​ធ្វើការបូកដកគុណចែក ទៅលើលទ្ធផល គ្រាប់បាល់គឺកម្ពុជាយើង​មានចំនួនគ្រាប់បាល់លើស ចំនួន ១គ្រាប់ ។​
គ្រាប់បាល់ដែលរកបានដោយក្រុមកម្ពុជា មានចំនួនរហូតទៅដល់ ១០គ្រាប់ ចំណែក​ក្រុម​ ហ្វីលីពីនមានតែ​៩គ្រាប់តែប៉ុណ្ណោះ ដែលជាហេតុ យើង​អាចឡើងស្រួលៗ ទាំងមិនចាំបាច់មាន គ្រាប់បាល់របស់ ទីម័រ ។​
អ៊ីចឹងប្រិយមិត្តអាចក្រឡេកទៅមើល Goal For(GF) ដែលជា​គ្រាប់បាល់រកបានដោយក្រុមទាំងមូល គឺកម្ពុជាយើង ពិតជាលើស លើក្រុម ហ្វីលីពីន ពិតប្រាកដមែន ៕