ចិនក្លាយជាទីផ្សារ​នាំអង្កររបស់កម្ពុជាច្រើនជាងគេ អំឡុង១១ខែចុងក្រោយ​

0

ភ្នំពេញ៖ នៅរយៈពេល១១ខែ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារជិត៦០ប្រទេសចំនួនជាង៥១ម៉ឺនតោនកើតឡើងតិចតួចហើយប្រទេសចិនបានទិញអង្ករពីកម្ពុជាច្រើនជាងគេជាង២០ម៉ឺនតោន។

របាយការណ៍នាំចេញអង្ករ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះបានឲ្យដឹងថា ចាប់ពីខែមករា ដល់វិច្ឆិកា ឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករចំនួន៥១៤,១៤៩តោន កើនត្រឹមតែ៣.៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ មានចំនួន៤៩៧,២៤០តោន។

តាមរបាយការណ៍នាំចេញអង្ករបានឲ្យដឹងថា ក្នុងរយៈពេល១១ខែដើមឆ្នាំនេះ ក្នុងចំណោមទិសដៅនាំចេញទាំងជិត៦០ប្រទេស, ប្រទេសចិននៅតែឈរលំដាប់លេខ១ ដោយនាំចូលអង្ករពីកម្ពុជាជាង២០ម៉ឺនតោន, លេខ២ប្រទេសបារាំងជាង៧ម៉ឺនតោន និងលេខ៣ប្រទេសម៉ាឡេស៊ីជិត៣ម៉ឺនតោន៕​