ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ បានចេញអនុក្រឹត្យលេខ១៩២១ អនក្របក ស្តីពីការដំឡើងប្រាក់កម្រៃប្រចាំខែ ជូនមន្ត្រីជាប់កិច្ចសន្យា។
អនុក្រឹត្យនេះ សម្រេចដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពី៦៥ម៉ឺនរៀល ទៅ៦៧ម៉ឺនរៀល ដែលចាប់អនុវត្តន៍ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០តទៅ៕

