គ្រូជំនួយរបស់ Aston Villa លោក John Terry ដែលជាអតីតកីឡាកររបស់តោខៀវ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ អ្នកគាំទ្រ ក្រោយចែកផ្លូវពីក្លិបរយៈពេល ២ឆ្នាំ ។
រាត្រីយប់មិញនេះដែរជាការជួបគ្នាលើកដំបូងរវាង Lampard និង John Terry នៅពហុកីឡដ្ឋាន ត្រាមហ្វតប្រីដស៍ ដោយក្នុងនោះ ម្ចាស់ផ្ទះ បានឈ្នះទៅលើភ្ញៀវក្នុងលទ្ធផល 2-1 ។
នៅតង់ទី១ នាទី ២៣ កីឡាករ Tammy Abraham ជួយឲ្យតោខៀវនាំមុខ តែនាទី ៤១ កីឡាករ Trezeguet ជួយឲ្យ Aston តាមស្មើវិញ រហូតនាទី ៤៨ កីឡាករ Mason Mount បានរកគ្រាប់បាល់ចុងក្រោយជាគ្រាប់បាល់ជ័យលាភី ។
តោខៀវបច្ចុប្បន្នឈរលេខរៀងទី៤ មាន ២៩ពិន្ទុ ហើយ Aston មាន ១៥ពិន្ទុ នៅលេខរៀងទី១៥ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=lajNelhU-UQ