សម្រាប់ការប្រកួតសប្តាហ៍ទី១៥ បានបង្ហាញភាពខ្លាំងរបស់ Ole គ្រូបង្វឹកក្លិបបិសាចក្រហម ដោយយកឈ្នះទៅលើគ្រូបង្វឹកខ្លាំងលើលោក Jose ក្នុងលទ្ធផល 2-1 បង្ហាញឲ្យច្បាស់ពីយុទ្ធសាស្ត្រថា គ្រូបង្វឹកន័រវ៉េរូបនេះ ពិតជាមានសក្តានុពលដឹកនាំក្លិបបន្ត ។
ក្រោយពីបង្ហាញគំនិតទៅកាន់កីឡាករទាំងអស់ថា បើសិនជាការប្រកួតជាមួយ Spurs ចាញ់ រូបលោកនឹងត្រូវម្ចាស់ក្លិបបិសាចក្រហមបណ្តេញចេញ ហើយ ។ ទោះជាយ៉ាងណា ក្នុងដីរបស់ខ្លួនជាមួយប្រព័ន្ធលេង 4-2-3-1 ដោយ Jose ក៏ប្រើទម្រង់ដូចគ្នានេះដែរ ហើយបិសាចក្រហមធ្វើបានសម្រេច ដោយលទ្ធផល 2-1 ។ គ្រាប់បាល់ពីររបស់បិសាចក្រហម រកបានដោយកីឡាករ Marcus Rashford នៅនាទី ៦ និងគ្រាប់បាល់ស៊ុត ១១ម៉ែត្រ នៅនាទី ៤៩ ។ មុននឹងបិសាចក្រហមមានឱកាសស៊ុតបាល់ ១១ម៉ែត្រ កីឡាករ Dele Alli របស់ Spurs ក៏រកបានមួយគ្រាប់នៅនាទី ៣៩ ។
៣ពិន្ទុ បានធ្វើឲ្យបិសាចក្រហមឡើងទៅកាន់លេខរៀងទី ៦ មាន ២១ពិន្ទុ ហើយ Spurs លេខ៨ មាន ២០ពិន្ទុ៕
ទស្សនាវីដេអូឃ្លិបដូចគ្នា៖
https://www.youtube.com/watch?v=Eg92ukIRLgo