Klopp មិនផ្តល់ព័ត៌មានបន្ថែមជាមួយនឹង Sancho ឡើយ

0

ឆ្លើយតបទៅនឹងព័ត៌មានទាក់ទងជាមួយនឹងកីឡាករខ្សែប្រយុទ្ធវ័យក្មេងអង់គ្លេស Jadon Sancho នោះលោកគ្រូបង្វឹកក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp មិនបានបដិសេធឡើយហើយបញ្ជាក់ទៀតថាក្លឹបនឹងមមាញឹកខ្លាំងក្នុងខែមករាខាងមុខនេះ។

កន្លងមកកីឡាកររូបនេះមានព័ត៌មានទាក់ទងជាមួយនឹងក្លឹបជើងឯក Champion League នេះកាន់តែខ្លាំងឡើងជាពិសេសក្រោយពេលដែលកីឡាករត្រូវបានមនុស្សជាច្រើនណែនាំឲ្យធ្វើការចាកចេញពីក្លឹប Dortmund និងចេញពីអាល្លឺម៉ង់នោះ។Klopp បានបន្ថែមទៀតថា Sancho ជាកីឡាករវ័យក្មេងដ៏ល្អម្នាក់ប៉ុន្តែមិនបានបន្ថែមអ្វីឡើយអំពីការចចារគ្នាឬការដាក់សំណើរណាមួយ។

ចុងក្រោយ Klopp បានឆ្លើយទៅនឹងសំណួរថាតើលោកមានអារម្មណ៍យ៉ាងណាចំពោះតម្លៃ១០០លានផោនរបស់កីឡាករ Sancho ថាវាគឺជាបញ្ហាដ៏សំខាន់មួយសម្រាប់ក្លឹបទាំងឡាយដែលមានបំណងចង់បានរូបគេហើយច្បាស់១០០ភាគរយវាគឺជាបញ្ហាតែមួយគត់សម្រាប់ការងារនេះ៕

 

ប្រែសម្រួល:Lee