ភ្នំពេញ៖ តារាចម្រៀងមិនសូវល្បីឈ្មោះ អេង ចរិយា បានបង្ហាញសកម្មភាពលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាមួយរូបភាពរ៉ូបស្លៀកចូល រួមក្នុងពិធីមង្គលការ ដោយបង្ហាញដើមទ្រូង មូលក្លំមុខស្រស់ស្រាយ ក្រោយបណ្តឹងទាមទារប្រាក់រាប៉ម៉ឺនដុល្លារពី លោកស្រី ធី សុវណ្ណថា បានស្ងប់ស្ងាត់ដូចចោរលួចសេះ ។
ក្រោយពីបានប៉ះទង្គិច ដល់ពិធីមង្គលការរបស់ ធី សុវណ្ណថា ជាមួយព័ត៌មានក្លែងក្លាយថា ស្វាមីអ្នកនយោយបាយរូបនោះជាស្វាមីរបស់ខ្លួន(អេង ចរិយា) នោះ រឿងនេះក៏បានស្ងប់ស្ងាត់យ៉ាងរលូន ហើយតារាចម្រៀងខាងលើចាំផ្តើមបាចសាច បង្ហាញនូវសកម្មភាពផ្សេងៗ ហាក់ដូចជាមិនអើពើ ចំពោះ បណ្តឹងទាមទារប្រាក់ជំងឺចិត្តរាប់ម៉ឺនដុល្លារឡើយ។
ថ្មីៗនេះដែរ អេង ចរិយា បានបង្ហាញរូបភាពរីករាយជាច្រើនក្នុងពិធីមង្គលការមួយកន្លែង ជាមួយរ៉ូបពណ៌ស បង្ហាញដើមទ្រូងធម្មជាតិ មូលក្លំ របស់នាង ដោយទទួលបានការចាប់អារម្មណ៍ពីផ្នែកមហាជនគ្រាន់បើដែរ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖





