ចុងក្រោយនេះទាំងក្លឹបបិសាចក្រហម Man United និង Spurs សុទ្ធតែបានព្យាយាមទាក់ទងជាមួយនឹងកីឡាករ Bruno Fernandes ប៉ុន្តែលទ្ធភាពផ្ទេរកាន់តែចង្អៀតនៅក្រោយដែលកីឡាកររូបនេះបានសម្រេចចិត្តបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Sporting Lisbon។
កីឡាករវ័យ២៥ឆ្នាំរូបនេះរកបាន៩គ្រាប់ហើយនៅរដូវកាលនេះទាំងក្លឹបនិងជម្រើសជាតិនិងនៅក្រោយពេលដែលខ្លួនត្រូវបានមនុស្សជាច្រើនបានជម្រុញឲ្យប្តូរអាជីពទៅលេងនៅលីកកំពូលអង់គ្លេសជំនួសវិញនោះ។កុងត្រាថ្មីមានន័យថា Fernandes នឹងបន្តជាកីឡាកររបស់ក្លឹប Sporting Lisbon រហូតដល់ឆ្នាំ២០២៣ហើយកើនតម្លៃខ្លួនរហូតទៅដល់៨៥លានផោន។
កាលពីរដូវក្តៅកន្លងមក Spurs ធ្លាប់ស្ទើរតែបានចុះកុងត្រាជាមួយនឹងកីឡាកររូបនេះទៅហើយក្នុងតម្លៃខ្លួនចចារគ្នាគឺ៦៥លានផោនខណៈដែល Man United បានត្រឹមតែចចារហើយមិនហ៊ានចំណាយលុយខ្ទង់៦៥លានផោននេះឡើយ៕
ប្រែសម្រួល: Mr Lee