Pep Guardiola បានទទួចថា ក្រុមមេឃខៀវរបស់លោក បានងើបឡើងវិញហើយ ដើម្បីប្រជែងជាមួយហង្សក្រហម បន្ទាប់ពីធ្វើបានយ៉ាងល្អ បន្ទាប់ពីបានបញ្ចប់វគ្គជម្រុះ ឆាមពាលីកជាលើកទី៧ បានល្អជាប់ៗគ្នា។
មេឃខៀវបានឡើងមកកាន់កំពូលតារាង Group C ក្រោយពីមួយស្មើជាមួយ Shakhtar Donetsk ក្នុងការប្រកួតនៃរាត្រីយប់មិញ ។
នៅទីនេះដោយសារតែពិន្ទុឆ្ងាយដាច់ ដែលមើលទៅអាចបញ្ចប់យ៉ារលូន នៅក្នុងការឡើងទៅកាន់វគ្គបន្ទាប់ ហើយការលេងផ្សេងៗ នៅអឺរ៉ុប អាចនឹងទុកចោលបាន ។ ជាមួយគ្នានេះដែរ វាហាក់ដូចជា កន្លងមកលោកបានបោះបង់មិនខ្វល់ពីការប្រកួតនៅក្នុងលីកកំពូលអង់គ្លេស ។
គ្រូបង្វឹកមេឃខៀវបានលើកឡើងថា ឥលូវនេះយើងសល់តែមួយប្រកួតទៀតទេ ដែលអាចនិយាយថា រួចរាល់ហើយចំពោះការការប្រកួតនោះ ដោយអាចឡើងទៅកាន់វគ្គបន្ទាប់ ហើយឥលូវយើងកកំពុងងាកមកចាប់អារម្មណ៍ Premier League រហូតវាយបកដែលអាចដណ្តើពានបាន ។
លោកបានបន្តថា គោលដៅរបស់យើងគឺគុណភាព ហើយយើងក៏បានបង្ហាញរួចរាល់ហើយ៕

