Ronaldo ត្រូវបានគេធ្វើសេចក្តីរាយការណ៍ឲ្យដឹងថា អាចនឹងចាកចេញពី Juventus ហើយវិលទៅកាន់ទឹកដីបិសាចក្រហម ។ នេះបើយោងតាម The Sun បានចុះផ្សាយ។
ក្នុងកម្មវិធី Chiringuito De Jugones របស់អេស្ប៉ាញ ដោយអ្នកកាសែត Eduardo Inda បាននិយាយថា Ronaldo អាយុ ៣៤ឆ្នាំនឹងបោះបង់ក្រុមសេះបង្កង់ ប្រសិនជាពួកគេខកខាន មិនឈ្នះពាន រង្វាន់ Champions League រដូវកាលនេះ។
ប្រភពខាងលើនេះបាននិយាយថា តារាបាល់ទាត់របស់ព័រទុហ្កាលរូបនេះ នឹងបញ្ចប់អាជីព នៅទឹកដី អូត្រាហ្វត ហើយអនាគតរបស់ Ronaldo មិនច្បាស់នោះទេ បន្ទាប់ការលេងធ្លាក់ចុះក្រោមការដឹកនាំរបស់ លោក Sarri ។
ឥឡូវមានការអះអាងថា Ronaldo នឹងដើរចេញពីក្លឹប Juventus នៅចុងបញ្ចប់នៃរដូវកាលនេះប្រសិនបើពួកគេខកខានមិនបានដណ្តើមពានរង្វាន់ធំបំផុតរបស់ក្លឹបបាល់ទាត់អឺរ៉ុប។
ខ្សែប្រយុទ្ធរូបនេះបានចូលរួមជាមួយ Juve នៅរដូវក្តៅឆ្នាំ ២០១៨ បន្ទាប់ពីការផ្លាស់ប្តូរ ១០០ លានផោនពី Real Madrid ។
ប្រភពដដែលថា គាត់បានទៅទីក្រុង Turin ដើម្បីព្យាយាមនិងឈ្នះពានរង្វាន់ Champions League ជាមួយនឹងក្លឹបទី ៣ ប៉ុន្តែអ្វីៗមានភាពស្មុគស្មាញ។
Juventus ចង់ចុះហត្ថលេខាលើ Pogba និង Mbappe ។ ខ្ញុំគិតថាវានឹងពិបាកសម្រាប់ពួកគេ។ ជាពិសេសបញ្ហាប្រាក់កម្រៃ តែបើគេចង់បាន មែន គេត្រូវលក់កីឡាករ Ronaldo ចេញសិន៕