Real Madrid បើកការចចារជាមួយនឹង Ruiz

0

ខណៈដែលក្លឹបយក្ស២ របស់អង់គ្លេស ដូចជា Man United និង Man Ctiy កំពុងបង្ហាញចំណាប់អារម្មណ៍ លើកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Napoli កីឡាករ Fabian Ruiz  ចំណែកឯក្លឹប Real Madrid វិញ បានចាប់ផ្តើមកិច្ចពិភាក្សា ជាមួយនឹងកីឡាកររូបនេះរួចទៅហើយ។

យោងតាមការវេបសាយ ESPN បានបញ្ជាក់ថា ជំនួបរវាងក្លឹបទាំងពីរគឺ Real Madrid និង Napli បានកើតឡើងតាំងតែពីខែតុលាមកម្ល៉េះ ហើយបើទោះបីជាវាទើបតែនឹងចាប់ផ្តើម ក្នុងតំណាក់កាលដំបូងក្តី ប៉ុន្តែជឿជាក់ថាកីឡាករ Ruiz ផ្ទាល់មានបំណងចង់ផ្លាស់ទៅលេងនៅ Real Madrid ជាងក្លឹបទាំងពីរបស់អង់គ្លេស។

កីឡាករ Ruiz ជនជាតិអេស្បាញរូបនេះ ជឿជាក់ថាមានបំណងចង់ទៅលេងក្បែរនឹងស្រុកកំណើតរបស់ខ្លួន ហើយបើទោះបីជាលទ្ធផលនៃការផ្ទេរទៅ Real Madrid បរាជ័យមែន ប៉ុន្តែក្នុងនោះ Barcelona ក៏ត្រូវបានគេជឿជាក់ថា បានចាប់អារម្មណ៍ទៅលើកីឡាកររូបនេះដូចគ្នាដែរ៕

ប្រែសម្រួល:Lee