ស្ថិតក្នុងវ័យ ១៨ឆ្នាំ កីឡាករវ័យក្មេងរបស់អធិរាជស Rodrygo បានបង្កើតរឿងប្រវត្តិសាស្ត្រថ្មីជូនក្លិប ក្រោយបង្ហាញខ្លួនលេងជូនក្លិបក្នុងឈុតធំ ៥លើក ដោយអាចរកគ្រាប់បាល់ហែកទ្រី នារាត្រីយប់មិញជួយឲ្យក្លិបឈ្នះទៅលើ Galatasaray យ៉ាងចាស់ដៃក្នុងលទ្ធផល 6-0 ។
បើកឆាកបាន ៤នាទី កីឡាករកម្ពស់ ១៧៣សង់ទីម៉ែត្ររូបនេះ បានរកគ្រាប់បាល់បានភ្លាមៗ ក្នុងការប្រកួតក្នុងដី និង ៣នាទីក្រោយ ពោលគឺនាទី ៧ ក៏រកបានមួយគ្រាប់ទៀត និង គ្រាប់បាល់ទី៣ ជាគ្រាប់បាល់ហែកទ្រីករកបាននៅនាទី ៩០ ។
ក្នុងនោះដែរ Sergio Ramos បានរកមួយគ្រាប់តាមរយៈបាល់ពិន័យ ១១ម៉ែត្រ នៅនាទី ១៤ ហើយ Karim Benzema រកបាននៅនាទី ៤៥ និង៨១ ។
បច្ចុប្បន្ននេះ អធិរាជស ស្ថិតនៅលេខរៀងទី២ នៃពូល A មាន ៧ពិន្ទុ ហើយ PSG មាន ១២ពិន្ទុ ឈរនៅកំពូលតារាង ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=Ml5d0YW0CZU