Tosun បង្ហាញអារម្មណ៍សោកសៅថាសុខចិត្តឃើញ Everton ចាញ់៥ទល់នឹង០ជាជាងឃើញហេតុការណ៍បាក់កជើងរបស់ Gomes

0

ការប្រកួតរវាង Spurs និង Everton បានបញ្ចប់ទៅទាំងលទ្ធផល១ស្មើប៉ុន្តែហេតុការណ៍ដ៏អាក្រក់ដែលបានកើតឡើងទៅលើកីឡាករខ្សែបម្រើ Andre Gomes នៅតែបន្តដក់ក្នុងចិត្តទាំងអ្នកគាំទ្រនិងមិត្តរួមក្រុមជាពិសេសគឺកីឡាករកូរ៉េខាងត្បូង Son ដែលបានបង្ករបួសកើតឡើងនោះ។

កីឡាករខ្សែប្រយុទ្ធ Cenk Tosun គឺជាអ្នករកបាល់បញ្ចូលទីនៅនាទីចុងក្រោយដើម្បីឲ្យម្ចាស់ផ្ទះ Everton ទទួលបាន១ពិន្ទុក្នុងសប្តាហ៍នេះតែទោះបីជាយ៉ាងណាក្តីកីឡាកររូបនេះបានសារភាពថាបើសិនជាអាចខ្លួននឹងបន់ឲ្យ Gomes គ្មានបញ្ហាអ្វីទោះឲ្យ Everton ចាញ់ក្នុងលទ្ធផល៥ទល់នឹង០ក៏បាន។

ហេតុការណ៍បាក់កជើងដ៏អាក្រក់បានកើតឡើងនៅពេលដែលខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son របស់ Spurs បានព្យាយាមឈូសយកបាល់ពី Gomes នឹងបានបណ្តាលឲ្យកជើងរបស់កីឡាករខ្សែបម្រើវ័យ២៦ឆ្នាំរូបនេះបាក់ភ្លាមៗគួរឲ្យរន្ធត់៕

ប្រែសម្រួល:Lee