វីដេអូខ្លី ក្រុម Messi បរាជ័យធ្ងន់ធ្ងរក្រោមថ្វីជើងក្រុមពាក់កណ្តាល​តារាង​

0

ថ្វីបើ Messi បានស៊ុតបំប៉ោងសំណាញ់ នៅនាទី ៣៨ ជូនក្រុម តាមរយៈ បាល់ពិន័យ ប៉ុន្តែក្រុម​អ្នកមានបុណ្យរងទឹកភ្នែកបន្ទាប់ពីនាំមុខ ក្នុងការប្រកួតនៅរាត្រីយប់មិញនេះ ដែលជាបរាជ័យធ្ងន់ធ្ងរ ។
ក្រុមម្ចាស់ផ្ទះមានលទ្ធភាពតាមស្មើក្រុមជើងខ្លាំង Barcelona នៅនាទី ៦០ តាមរយៈគ្រាប់បាល់ Jose Campana និង ៣នាទីក្រោយ កីឡាករ Borja បានជួយឲ្យ Levante នាំមុខក្នុងលទ្ធផល 2-1 ។ ៥នាទីក្រោយ ជារួមនៅនាទី ៦៨ កីឡាករ Nemanga បានជួយក្រុមនាំមុខបន្តទៀត ក្នុងលទ្ធផលជ័យជម្នះ 3-1 ដែលជាលទ្ធផលជ័យជម្នះដ៏ធំ និងជាបរាជ័យ យ៉ាងធ្ងន់ធ្ងររបស់ Barcelona ។
ទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ៖