Gatti ៖ Messi បើចង់ក្លាយខ្លួនជាកីឡាករល្អបំផុត គួរផ្លាស់ទៅលេងនៅអធិរាជស​

0

អតីតអ្នកចាំទីរបស់ Boca Juniors លោក Hugo Gatti បានអះអាងថា មានវិធីតែម្យ៉ាងគត កីឡាករ Lionel Messi វិវត្តន៍ខ្លួន ក្លាយជាកីឡាករ កាន់តែល្អ​បំផុតរបស់ពិភពលោក គឺផ្លាស់ទៅកាន់ Real Madrid ដោយបានបង្ហាញយ៉ាងច្បាស់រួចរាល់ហើយ ដែល Ronaldo ធ្លាប់បានធ្វើ កន្លងមក។​ នេះបើយោងតាមគេហទំព័រ Marca បានចុះផ្សាយ​។

ទោះបីជា Messi បានបង្កើតនូវទម្រង់លេងដ៏អស្ចារ្យ ដោយជួយឲ្យ Barcelona យកឈ្នះទៅលើ Real Valladolid ក្នុងលទ្ធផល 5-1 កន្លងទៅ ដោយបានរកគ្រាប់បាល់មួយ និងជួយឲ្យមិត្តរួមក្រុមបំប៉ោងសំណាញ់ពីរលើក តែមិត្តរួមជាតិរបស់គាត់មិនជឿថា គាត់អាចធ្វើបានដូចនេះ ជាមួយ ក្លិបធំៗឡើយ​។

Gatti បានថ្លែងទៅកាន់កម្មវិធីទូរទស្សន៍ ‘El Chiringuito de Jugones ថា មើលមកខ្ញុំហាក់ដូចជាប្រឆាំង​នឹងអាហ្សង់ទីន ប៉ុន្តែ យើងសាកសង្កេត​មើលទៅ Messi នៅលេងក្នុងនាមជាម្ចាស់ផ្ទះ មិនអាចលេង​ជាមួយក្លិបធំៗ ល្អយ៉ាងដូច្នោះ ។
គាត់ត្រូវតែមានបាល់ដើម្បីទៅលេងនៅ Real Madrid និងបង្ហាញអ្វីៗគ្រប់យ៉ាងនៅទីនោះដូចជា Cristiano [Ronaldo បានធ្វើ] ។ ហើយបើធ្វើបាន នោះគាត់នឹងក្លាយជាកីឡាករល្អ បំផុត​ម្នាក់ទៀត​។ លោកបានបន្តថា Cristiano បានទៅលេងនៅក្លឹបល្អបំផុតនៅលើពិភពលោក តែ Messi លេងតែ ក្នុងដី ដែលអ្វីៗគ្រប់យ៉ាង​ទាក់ទងទៅនឹងការលួងលោមពីម្ចាស់ទឹកដី ៕