Ramsey ត្រូវបានគេរាយការណ៍មកថាកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដោយអាចធ្លាក់ចេញពីជម្រើស បញ្ជីរលេងក្នុងពានរង្វាន់យូហ្វាឆាមពានលីក ។
The Mail បានអះអាងថា Maurizio Sarri បានត្រៀមខ្លួនជាស្រេច ដោយទម្លាក់ឈ្មោះអតីតកីឡាករកាំភ្លើងធំ ចេញពីបញ្ជីរ ដែលកំពុងរងរបួស ក្រោយបង្ហាញខ្លួនលេងបាន ៥ដងនារដូវកាលនេះ។
កីឡាករអាយុ ២៨ឆ្នាំរូបនេះ បានចូលរួមលេងជាមួយ Juventus ដោយគ្មានតម្លៃខ្លួន ពេលដែលគាត់ផុតកុងត្រាជាមួយកាំភ្លើងធំ រដូវកាលមុន ។
Sarri បានសារភាពថា៖“ Ramsey មានបញ្ហាសាច់ដុំហើយទោះបីគាត់មិនរងរបួសក៏គាត់ត្រូវការសម្រាកដែរ”៕