ជ័យជំនះលើ Chelsea កីឡាករ Rashford លេងទាំងមិនបានដឹងថាក្នុងពានរង្វាន់អ្វីឡើយ

0

Marcus Rashford បានក្លាយទៅជាចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងសម្រាប់អ្នកគាំទ្រក្លឹបបិសាចក្រហម Man United នៅក្រោយពេលដែលបានបង្ហាញទំរង់លេងដ៏ល្អឡើងវិញក្នុងការប្រកួតប៉ុន្មានដងចុងក្រោយនេះជាពិសេសការរកបាន២គ្រាប់កាលពីយប់មិញជួយឲ្យ Man United ទទួលជ័យជំនះលើ Chelsea។

កីឡាករវ័យ២១ឆ្នាំរូបនេះបានទទួលរងការរិះគន់យ៉ាងខ្លាំងនាពេលកន្លងមកពីសំណាក់អ្នកគាំទ្រនិងអ្នកវិភាគបាល់ទាត់ទាំងឡាយប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកគ្រូបង្វឹកក្លឹប Ole Solkjaer នៅតែបន្តទំនុកចិត្តទៅលើខ្សែប្រយុទ្ធអង់គ្លេសរូបនេះនិងតែងតែដាក់Rashfordឲ្យលេងជម្រើស១១នាក់រហូតដដែល។

២គ្រាប់ជាមួយនឹង Chelsea គឺជាគ្រាប់បាល់ដ៏អស្ចារ្យសម្រាប់អ្នកគាំទ្រជាពិសេសមួយគ្រាប់ចុងក្រោយជាបាល់ហ្វ្រ៊ីឃីកចំងាយដល់ទៅ៣៥យ៉ាដនិងកំពុងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងពិភពបាល់ទាត់ផងដែរ។

ក្រោយការប្រកួតចប់ Rashford ដែលបានថ្លែងទៅកាន់ក្រុមអ្នកកាសែតដែលបានចោទសួរថាតើរូបគេមាននចំណាប់អារម្មណ៍យ៉ាងណាចំពោះលទ្ធផលដ៏ល្អនៅយប់នេះកីឡាករ Rashford បានឆ្លើយតបទាំងមិនបានដឹងថារូបគេកំពុងលេងនៅក្នុងពាន Carabao Cup ថារកបាន៣ពិន្ទុជួយក្រុមយប់នេះគឺជារឿងដ៏អស្ចារ្យសម្រាប់ការងើបពីគេងនៅក្នុងថ្ងៃបន្ទាប់៕

ប្រែសម្រួល:Lee