Home ព័ត៌មានកីឡា Spurs បញ្ជូនភ្នាក់ងារទៅមើលការប្រកួតរកីឡាករប្រេស៊ីលម្នាក់ត្រៀមសម្រាប់ផែនការនៅខែមករា

Spurs បញ្ជូនភ្នាក់ងារទៅមើលការប្រកួតរកីឡាករប្រេស៊ីលម្នាក់ត្រៀមសម្រាប់ផែនការនៅខែមករា

0

កាសែតអង់គ្លេស The Sun នៅថ្ងៃព្រហស្បតិ៍ទី២៤ខែតុលានេះបានឲ្យដឹងថាក្លឹបមាន់ខ្នាយមាស Spurs បានបញ្ជូនក្រុមការងាររបស់ខ្លួនទៅទស្សនាការប្រកួតរបស់កីឡាករខ្សែប្រយុទ្ធប្រេស៊ីលEverton Soares ដែលជាកីឡាករគោលដៅរបស់ក្លឹ Arsenal ផងដែរនោះ។

កីឡាកររូបនេះកំពុងលេងឲ្យក្លឹបក្នុងស្រុក Gremio នៅក្នុងលីកនៃប្រទេសប្រេស៊ីល។តំណាងរបស់ក្លឹប Spurs គឺលោក Steve Hitchin គឺជាអ្នកដឹកនាំក្រុមការងារទៅទស្សនាការប្រកួតរបស់កីឡាកររូបនេះក្នុងការប្រកួតកន្លងទៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ Copa Libertadores វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Flamengo។

ក្លឹបដែលមានមូលដ្ឋានស្ថិតនៅក្នុងភាគខាងជើងទីក្រុងឡុងដ៍មួយនេះនៅតែបន្តធ្វើការងារតាមទាក់យកខ្សែប្រយុទ្ធបន្ថែមតាំងតែពីរដូវក្តៅមុនមកម្ល៉េះដោយសារតែមិនទាន់មានភាពជឿជាក់អំពីអនាគតរបស់ Christian Eriksen នៅឡើយជាក់ស្តែងដូចជា Paulo Dybala ជាដើមប៉ុន្តែបានត្រឹមបរាជ័យ៕

ប្រែសម្រួល:Lee

Previous articleEmery ប្រា​ប់​ឲ្យ​អ្ន​ក​គាំ​ទ្រ​ក្លឹ​ប​នឹ​ក​ឡើ​ងវិ​ញ​ពេ​ល​​ដែ​ល​អា​ក្រ​ក់​បំ​ផុ​ត​ក្រោ​ម​កា​រ​ដឹ​ក​នាំ​រ​ប​​ស់​លោ​ក​ Wenger​ សិ​ន​ចាំ​ម​ក​វា​យ​ប្រ​ហា​រ​លោ​ក​
Next articleSolkjaer និយាយចង់បានខ្សែប្រយុទ្ធម្នាក់ទៀតក្រោយយកបាន Mandzukic