Emery ប្រា​ប់​ឲ្យ​អ្ន​ក​គាំ​ទ្រ​ក្លឹ​ប​នឹ​ក​ឡើ​ងវិ​ញ​ពេ​ល​​ដែ​ល​អា​ក្រ​ក់​បំ​ផុ​ត​ក្រោ​ម​កា​រ​ដឹ​ក​នាំ​រ​ប​​ស់​លោ​ក​ Wenger​ សិ​ន​ចាំ​ម​ក​វា​យ​ប្រ​ហា​រ​លោ​ក​

0

ពិតជាការឆ្លើយតបមួយដ៏ខ្លាំងៗពីសំណាក់លោកគ្រូបង្វឹកក្លឹបកាំភ្លើងធំ Unai Emery នៅពេលដែលបុរសជនជាតិបារាំងរូបនេះបាននិយាយប្រតិកម្មបែបធ្ងន់ៗថាអ្នកគាំទ្រទាំងឡាយរបស់ក្លឹបសុទ្ធតែមានការចងចាំខ្លីខ្លាំងណាស់ដោយពួកគេឆាប់ភ្លេចថាក្លឹបមុនការមកដល់របស់គាត់ស្ថិតនៅក្នុងស្ថានភាពយ៉ាប់យ៉ឺនបែបណានោះ។

ការទិះតៀននិងពាក្យចំអន់នានាត្រូវបានធ្វើឡើងពីសំណាក់អ្នកគាំទ្រក្លឹបក្រោយការបរាជ័យលើក្រុម Sheffield ក្នុងលទ្ធភល់ ១ទល់នឹង០ កាលពីយប់ថ្ងៃចន្ទកន្លងមកប៉ុន្តែជាការឆ្លើយតបរបស់លោកបានបញ្ជាក់ទៀតថាជាក់ស្តែងទំរង់លេងរបស់ក្លឹបគឺពិតជាល្អជាងកាលពី១៨ខែមុខខ្លាំងបំផុតពេលដែលក្លឹបស្ថិតក្នុងការគ្រប់គ្រងរបស់លោក Wenger។

លោកបានបន្តការពារទំរង់លេងរបស់គាត់ទៀតថាជាទំរង់លេងដែលល្អជាងពីសម័យមុនគាត់មកដល់ប្រមាណជា៤០ភាគរយជាកីឡាករខុសពីជំនាន់មុននិងភាគច្រើនសុទ្ធតែជាយុវជនហើយនេះមានន័យថាយើងទាំងអស់គ្នាគួរតែអត់ធ្មត់បន្តិចក្នុងការអនុញ្ញាតិឲ្យពួកគេបានល្អប្រសើរជាងនេះ៕

ប្រែសម្រួល:Lee