Home ព័ត៌មានកីឡា Solkjaer និយាយចង់បានខ្សែប្រយុទ្ធម្នាក់ទៀតក្រោយយកបាន Mandzukic

Solkjaer និយាយចង់បានខ្សែប្រយុទ្ធម្នាក់ទៀតក្រោយយកបាន Mandzukic

0

បិសាចក្រហម Man United ហាក់បីដូចជាបានបង្ហាញឲ្យយើងឃើញកាន់តែច្បាស់ហើយថានឹងអាចុះកុងត្រាទិញបានខ្សែប្រយុទ្ធក្រូអាតវ័យចំណាស់ Mandzukic ពីក្លឹបយក្សអ៊ីតាលី Juventus ពិតមែនដោយក្នុងនោះព័ត៌មានចុងក្រោយបានអះអាងទៀតថាលោក Solkjaer នឹងត្រូវការខ្សែប្រយុទ្ធម្នាក់ក្រោយចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះរួចរាល់។

មានន័យថាក្នុងខែមករានេះលោក Solkjaer នឹងមិនបញ្ចប់ការនាំចូលកីឡាករខ្សែប្រយុទ្ធចំណូលថ្មីឡើយក្រោយជោគជ័យទិញបាន Mandzukic ដោយសារមើលឃើញថាតំបន់ប្រយុទ្ធនៅមានភាពខ្វះខាតខ្លាំងជាមួយនឹងខ្សែប្រយុទ្ធវ័យក្មេងទាំងពីរគឺ Rashford និង Greenwood។

ទោះបីជាមិនអាចបញ្ជាក់ថាកីឡាករខ្សែប្រយុទ្ធម្នាក់ទៀតជាអ្នកណាក្តីប៉ុន្តែប្រភពដដែលបានសរសេរទៀតថាក្រៅតែពីខ្សែប្រយុទ្ធរូបនេះលោកSolkjaer នឹងចាប់ផ្តើមស្ទាបស្ទង់និងចចារជាមួយនឹងខ្សែប្រយុទ្ធដូចជា Moussa Dembele របស់ក្លឹប Lyon កីឡាករ Jadon Sancho របស់ក្លឹប Dortmund និងកីឡាករកំពូលរបស់ក្លឹប RB LeipzigគឺTimo Wernerផងដែរ៕

ប្រែសម្រួល:Lee

 

Previous articleSpurs បញ្ជូនភ្នាក់ងារទៅមើលការប្រកួតរកីឡាករប្រេស៊ីលម្នាក់ត្រៀមសម្រាប់ផែនការនៅខែមករា
Next articleDavod Luiz បើកទ្វារចាកចេញទៅកាន់ប្រេស៊ីល តែសង្ឈឹមរកគ្រាប់បាល់ច្រើននៅកាំភ្លើងធំសិន