Home ព័ត៌មានកីឡា Vidal ថា បើសិនជា Barcelona ឲ្យចេញ លោកនឹងចេញ

Vidal ថា បើសិនជា Barcelona ឲ្យចេញ លោកនឹងចេញ

0

Arturo Vidal បានធ្វើការទទួចថា Barcelona ជាក្លិបមួយដែលលោកចង់ឈ្នះពាន Champions League ជាមួយ។ ទន្ទឹមជាមួយគ្នានេះដែរ ក៏លេចលឺនូវពាក្យចរចាមអារ៉ាមថា អតីតកីឡាករខ្សែបម្រើ​របស់ Juventus និង Bayern Munich នឹងចាកចេញពីទឹកដី Nou Camp ។​
ខ្សែបម្រើជម្រើសជាតិឈីលី ទើបតែលេងបានតែមួយលើកជូនក្រុម Catalan ក្នុងចំណោម ៨ប្រកួតក្នុងលីកកំពូល​អេស្ប៉ាញ ខណៈដែល​លេចលឺថា គាត់នឹងចូលរួមលេងជាមួយអតីតគ្រូរបស់លោក គឺ Antonio Conte នៅ Inter Milan ។​

ទោះបីជាយ៉ាងណា Vidal បានទទួចថា គាត់ចង់ឈ្នះពាន អឺរ៉ុប នៅក្នុងប្រទេសអេស្ប៉ាញ ។
លោក Vidal បានប្រាប់គេហទំព័រ Sport ថា ប្រសិនបើគ្រូបង្វឹកឬក្រុមប្រាប់ខ្ញុំអោយចាកចេញខ្ញុំនឹងរីករាយក្នុងការដើរចេញ។ ប៉ុន្តែខ្ញុំជឿជាក់ថា​ មានរឿងជាច្រើនទៀត ដែលខ្ញុំត្រូវធ្វើនៅទីនេះ ។ ខ្ញុំនៅតែត្រូវការលើកពាន Champions League ។
ញុំ​រីករាយ។ ខ្ញុំបានមកទីនេះដើម្បីក្លាយជាសមាជិកដ៏សំខាន់នៃក្រុមនេះ។ លោកថា Barcelona ជាក្រុមដែលត្រូវការឈ្នះ Champions League ឈ្នះ Copa del Rey និងពានកំពូលក្នុងស្រុក៕

Previous articleមួយគ្រាប់របស់ខ្សែបម្រើ RB Leipzing ល្អឥតខ្ជោះយកឈ្នះទៅលើ Zenit (មានវីដេអូខ្លី)
Next articleEmery ប្រា​ប់​ឲ្យ​អ្ន​ក​គាំ​ទ្រ​ក្លឹ​ប​នឹ​ក​ឡើ​ងវិ​ញ​ពេ​ល​​ដែ​ល​អា​ក្រ​ក់​បំ​ផុ​ត​ក្រោ​ម​កា​រ​ដឹ​ក​នាំ​រ​ប​​ស់​លោ​ក​ Wenger​ សិ​ន​ចាំ​ម​ក​វា​យ​ប្រ​ហា​រ​លោ​ក​