Real Madrid ចង់បាន ៣០លានផោន កីឡាករ Arsenal ដែលកំពុងខ្ចីជើង​

0

ក្លិបអធិរាជស Real Madrid បានដាក់ចេញនូវតម្លៃ​ ៣០លានផោន សម្រាប់ Dani Ceballos បន្ទាប់ពីក្លិប Arsenal បានរាយការណ៍ថាបានផ្តល់ប្រាក់ចំនួន ២៦ លានផោនសម្រាប់ខ្សែបម្រើរូបនេះ។

Ceballos ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រហើយលោក Unai Emery ចង់រក្សាគាត់ឲ្យបន្តលេងនៅលើទឹកដីអង់គ្លេស រហូត​បញ្ចប់រដូវកាលនេះ ។
កីឡាករខាងលើបាននិយាយថា“ ការទៅលេងនៅ Arsenal គឺជាជំហានដ៏សំខាន់មួយនៅក្នុងអាជីពរបស់ខ្ញុំ” ។ លោកថា​មិនមានអារម្មណ៍សោក ស្តាយនោះទេ ដែលមិនបានលេងនៅលើទឹកដី Real Madrid ហើយកន្លែងដែលខ្ញុំចង់ ជាកន្លែង​ដែលធ្វើឲ្យខ្ញុំរីករាយ។ គំនិតរបស់ខ្ញុំគឺចេញ ក្រៅ ដោយបានលេង និងរីករាយជាមួយបាល់ទាត់ ។ កាលពី ២ឆ្នាំមុន​ខ្ញុំមិនបានធ្វើដូច្នោះទេ ។

គោលដៅរបស់ខ្ញុំគឺគ្រាន់តែធ្វើការដើម្បីបន្តធ្វើអ្វីដែលត្រឹមត្រូវ។ “ ខ្ញុំនៅសល់ពេល ៨ ខែទៀតនៅ Arsenal ខ្ញុំអាចអរគុណពួកគេចំពោះការជឿជាក់ មកលើរូបខ្ញុំ ។​
លោកបានបន្តថា លោកពិតជារីករាយ នឹង​អាចបន្តលេងនៅទីនេះ ក្នុងរយៈពេលដ៏វែង មួយទៀត ៕