ភ្នំពេញ៖ ក្នុងពិធីប្រគលសញ្ញាបត្រជូនសិស្សនិស្សិតសាកលវិទ្យាល័យបៀលប្រាយ នាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បាន ប្រកាសដកហូតសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៊ិនទ្រី ហើយដាក់ដេញថ្លៃជាថ្មី ត្រូវមានក្រុមហ៊ុន ៣ ឬ៤ សម្រាប់ការប្រមូលសំរាមនៅរាជធានីភ្នំពេញ ។
ទន្ទឹមជាមួយគ្នានេះដែរ ពូឈីវ ដែលជាអ្នកគាំទ្រដ៏សកម្មនៃវិស័យកីឡាករ និងជាយុវជនឈានមុខគេ នៃក្រុមយុវជនសំរាម បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក គាំទ្រទៅលើចំណាត់ការដកសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៊ីនទ្រី ។
ពូឈីវ បានសរសេរថា ក្នុងនាមជាពលរដ្ឋម្នាក់ ខ្ញុំបាទពូឈីវ សូមគាំទ្រយ៉ាងពេញទំហឹងនូវចំណាត់ការដកហូតក្រុមហ៊ុនស៊ីនទ្រីពីការប្រមូលសំរាម។ ហើយសង្ឃឹមថាក្រុមហ៊ុនថ្មី ឬស្ថាប័នថ្មី នឹងរៀបចំយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការប្រមូលសំរាមឲ្យបានល្អប្រសើរ ហើយក្នុងនោះប្រជាពលរដ្ឋដែលជាម្ចាស់សំរាម ត្រូវសហការគ្នាឲ្យបានខ្ជាប់ខ្ជួនលើការចោលសំរាមរបស់ខ្លួន និងជាពិសេសខាងស្ថាប័នមានសមត្ថកិច្ចត្រូវអនុវត្តការផាកពិន័យឲ្យបានតឹងរឹងជាទីបំផុត។
ហើយតាមយោល់ផ្ទាល់ខ្លួនរបស់ខ្ញុំ គួរតែមានការដេញថ្លៃតាមខណ្ឌនីមួយៗប្រសើរជាងដេញថ្លៃពេញមួយរាជធានី ធ្វើយ៉ាងដូច្នេះស្រួលគ្រប់គ្រង និងមានការប្រកួតប្រជែងគុណភាពផ្តល់សេវាបានល្អប្រសើរ។ សូមអរគុណ!
#ពូឈីវយើងហ្នឹង #ស្រលាញ់បរិស្ថាន #ដើម្បីជំនាន់ក្រោយ ។