ឥន្ទ្រីយ៍ខៀវ ចង់បានខ្សែប្រយុទ្ធដែលតោខៀវបោះបង់​

0

Crystal Palace កំពុងតែបង្ហាញមហិច្ឆិតារបស់ខ្លួន ចង់បានខ្សែប្រយុទ្ធតោខៀវ Olivier Giroud ក្នុងទីផ្សារដោះដូរ នាខែមករា ខាងមុខនេះ ។​
គ្រូបង្វឹកឥន្ទ្រីយ៍ខៀវ លោក Roy Hodgson បានជឿជាក់ថាកីឡាករសញ្ជាតិបារាំងរូបនេះ នឹងក្លាយជាបុរសដែលជួយដោះស្រាយ បញ្ហាក្នុងតំបន់ ប្រយុទ្ធរបស់គាត់បាន។

កីឡាករ​អាយុ ៣៣ឆ្នាំរូបនេះ បានក្លាយជាកីឡាករដែលមិនទទួលបានការចាប់អារម្មណ៍របស់លោក Lampard តាំងពីខែសីហា ហើយនឹង ប្រឈម ការចាកចេញពីក្លិបនាទីផ្សារដោះដូរខាងមុខ។
Roy Hodgson បាននិយាយថា លោកបានឆាតទៅកាន់ Olivier មុនគាត់បង្ហាញបំណងចង់ចាកចេញ ខ្ញុំតែងតែជឿជាក់លើកីឡាករទាំងអស់ ។
«ខ្ញុំស្រឡាញ់វិជ្ជាជីវៈរបស់គាត់។ គាត់មិនសប្បាយចិត្តនៅពេលដែលគាត់មិនបានលេង » ៕​