ក្រោយបរាជ័យជាបន្តបន្ទាប់លោក Mauricio Pochettino បានសារភាពថាតំណែងរបស់លោកគឺពិតជាស្ថិតនៅក្រោមសំពាធមែនគឺជាលើកទី១ហើយគតចាប់តាំងតែពីពេលផ្លាស់មកធ្វើការនៅទីនេះ។
លោកគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានបញ្ជាក់ផងដែរទោះបីជាយ៉ាងណាក្តីលោកមិនពិបាកចិត្តដល់ថ្នាក់ឡើងស្កូវសក់ឡើយដោយសារបារម្ភការបណ្តេញចេញរបស់ក្លឹបនោះ។
Spurs បច្ចុប្បន្នត្រូវបានគេមើលឃើញថាពិតជាមានទំរង់លេងធ្លាក់ខ្លាំងមែនទែនដោយការប្រកួតទាំង១២ក្នុងរដូវកាលនេះបូកទាំងលីកកំពូលអង់គ្លេសផងក្លឹបទទួលជ័យជំនះបានតែ៣លើកប៉ុណ្ណោះ។
លោក Pochettino កាលពីរដូវកាលនេះបានធ្វើឲ្យទាំងក្លឹបនិងអ្នកគាំទ្រមានការពេញចិត្តពេញថ្លើមគ្រប់គ្នាដោយបានជួយឲ្យក្លឹបស្ថិតនៅក្នុងចំណាត់ថ្នាក់ល្អក្នុងលីកផងនិងឡើងទៅដល់វគ្គចុងក្រោយនៃការប្រកួតពានរង្វាន់ធំបំផុតនៅអ៊ឺរ៉ុប Champion League ផង៕
ប្រែសម្រួល:Lee